ព័ត៌មានជាតិ
តម្លៃស្រូវខេត្តកំពង់ធំហក់ដល់តម្លៃ ១០៥០ រៀល
បើតាមការអះអាងរបស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ តម្លៃស្រូវក្នុងខេត្តកំពង់ធំឆ្នាំនេះបានហក់ឡើងខ្ពស់ បើប្រៀបធៀបប៉ុន្មានឆ្នាំកន្លងទៅ។
ថ្លែងក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តនៅព្រឹកនេះ លោក ងួន រតនៈ បានបញ្ជាក់ថា តម្លៃស្រូវបានហក់ឡើងតម្លៃ ១០៥០ រៀល ខណៈប៉ុន្មានឆ្នាំមុនៗតម្លៃបានត្រឹម ៨០០ រៀល។

បើតាមលោកអភិបាលខេត្ត ក្រៅពីដំណាំស្រូវដែលតម្លៃហក់ឡើងខ្ពស់ ខណៈទិន្នផលក៏បានច្រើនផងដែរនៅឆ្នាំនេះ។
បើតាមរបាយការណ៍ពីមន្ទីរកសិកម្ម ខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្រូវសរុបចំនួន ២៥៣ ៣០០ហ.ត ហើយទិន្នផលជាមធ្យម ៤តោន/ហិកតា។ ខេត្តអាចផលិតស្រូវក្នុងរង្វង់ ៦០-៧០ ម៉ឺនតោនក្នុងមួយឆ្នាំ ដែលអាចបំពេញតម្រូវការស្បៀងបានគ្រប់គ្រាន់ និងនៅសល់ស្រូវសម្រាប់នាំចេញប្រមាណ ៥០ម៉ឺនតោន។
ក្រៅពីដំណាំស្រូវ ខេត្តក៏មានដាំដុះដំណាំកសិឧស្សាហកម្មដូចជា កៅស៊ូ ស្វាយចន្ទី ដំឡូងមី ស្វាយកែវរមៀត ម្រេច និងតាង៉ែន។ ខេត្តមានឡសម្ងួតស្រូវចំនួន ៣០ឡ ដែលមានសមត្ថភាពសម្ងួតបាន ៣ តោន/ម៉ោង។ ជាមួយគ្នានេះក៏មានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន ០៨ រោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទី ០៤ កន្លែង និងម៉ាស៊ីនសម្ងួត ២៣ កន្លែង៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


