សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះដេរពូក សាឡុង អស់ទាំងស្រុង
ផ្ទះដេរពូក សាឡុង ស្តុកពូក មួយកន្លែងស្ថិតនៅតាមផ្លូវលំ ក្រុម៤ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតអស់ទាំងស្រុង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលម្ចាស់មិននៅផ្ទះចាក់សោទុកចោល។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សៀង ធារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរដេរពូក សាឡុងលក់ មានទីលំនៅផ្ទះមួយកន្លែងទៀត ក្នុងភូមិខាងលើដែរ ។ ផ្ទះកើតហេតុសាងសង់អំពីថ្ម ប្រក់ស័ង្កសី ទំហំទទឹង៤ម៉ែត្រ បណ្តោយ១៦ម៉ែត្រ ដេរ លក់ ស្តុកពូក និងសាឡុង ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ផ្ទះខាងលើជាកន្លែងដេរ លក់ ស្តុក ពូក សាឡុង ពេលយប់ឡើងចាក់សោទុកចោលដោយគាត់ទៅសម្រាកនៅផ្ទះមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិនោះដែរ ស្រាប់តែនៅព្រឹកថ្ងៃនេះ ពលរដ្ឋក្បែរខាងទូរស័ព្ទប្រាប់រត់មកមើលភ្លើងឆេះសន្ធោសន្ធៅបាត់ទៅហើយ ។

បើតាមប្រជាពលរដ្ឋផ្ទះក្បែរនោះបានឲ្យដឹងថា ខណៈដែលម្ចាស់ចាក់សោផ្ទះទុកចោល មិនទាន់បានទៅបើកទ្វារផង ស្រាប់តែទុស្សេខ្សែភ្លើងចេញពីផ្នែកខាងមុខ ក្នុងផ្ទះ ផ្សែងខ្មួលឡើងចេញជាអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើង ផ្អើលអ្នកភូមិនាំគ្នាវាយគាស់ទ្វារចូលបាញ់ទឹក យកបំពង់ពន្លត់អគ្គិភ័យបាញ់តែមិនទប់ទល់បានរហូតដល់ឆេះអស់ទាំងស្រុង បាក់ស្រុតដំបូលខ្ទេចអស់ទ្រព្យសម្បត្តិខាងក្នុង ។

គ្រោះអគ្គិភ័យខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរសមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ចេញទៅអន្តាគមន៍ និងមិនបានរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ៕
អត្ថបទ៖ សុខា



-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


