សេដ្ឋកិច្ច
អ្នកស្រី ម៉ោង ស្រីពៅ បង្កើតម៉ាកយីហោខ្មែរកែច្នៃសាច់ និងស៊ុតទាទៅជាផលិតផលច្រើនមុខផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
អ្នកស្រី ម៉ោង ស្រីពៅ គឺជាស្ត្រីខ្មែរមួយរូប ដែលបានរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុកតាមរយៈបង្កើតម៉ាកយីហោខ្មែរកែច្នៃសាច់ និងស៊ុតទា ទៅជាផលិតផលសម្រេចជាច្រើនមុខ ផ្គត់ផ្គង់លើទីផ្សារកម្ពុជា។

ម្ចាស់សិប្បកម្មភូមិពងទាខ្មែរ អ្នកស្រី ម៉ោង ស្រីពៅ បានប្រាប់កម្ពុជាថ្មីថា សព្វថ្ងៃសិប្បកម្មបានប្រមូលទិញពងទាពីកសិករនៅក្នុងសហគមន៍មួយចំនួនតាមខេត្ត មានដូចជា សហគមន៍កសិករចិញ្ចឹមទានៅខេត្តតាកែវ ព្រៃវែង កំពង់ឆ្នាំង និងបាត់ដំបងជាដើម។
អ្នកស្រីបានបញ្ជាក់ថា សិប្បកម្មមានសមត្ថភាពអាចបំពេញតម្រូវការទីផ្សារក្នុងស្រុកសម្រាប់ស៊ុតទា បានរាប់ម៉ឺនគ្រាប់ ក្នុងមួយថ្ងៃៗ។

លើសពីនេះទៀត សិប្បកម្មអ្នកស្រី បានកែច្នៃស៊ុតទៅជាផលិតផលសម្រេច មានដូចជា កែច្នៃធ្វើពងទាប្រៃ ចែកចាយបណ្តូលពងទាប្រៃ ទៅតាមបណ្តាហាងធ្វើនំ អាហារដ្ឋាន តាមតម្រូវការផ្សេងៗ កែច្នៃពងទាជាមួយដំឡូងធ្វើជាមីពងទា ជាដើម។ ដោយឡែក សម្បកកិនកែច្នៃធ្វើជាជីកំប៉ុសសម្រាប់កសិករយកទៅប្រើប្រាស់សម្រាប់ដំណាំផ្សេងៗទៀត។

ជាមួយគ្នានេះ ម្ចាស់សិប្បកម្មភូមិពងទាខ្មែរ គ្រោងបង្កើតកិច្ចសហការវិនិយោគលើសាច់ទា ដោយបំបែកជាបំណែក ដូចជា សាច់ដោយសាច់ ជើង សាច់ទ្រូង ក គ្រឿងក្នុង បែងចែកដាច់ពីគ្នា ដើម្បីបំពេញតម្រូវការទីផ្សារបន្ថែម។
អ្នកស្រី បានអះអាងថា ពងទាទាំងអស់គឺជាផលិតផលក្នុងស្រុករបស់កសិករខ្មែរ ដោយសិប្បកម្មបានផ្តល់តម្លៃសមរម្យជូនកសិករក្នុងសហគមន៍។

អ្នកស្រី ម៉ោង ស្រីពៅ បានឱ្យដឹងដូច្នេះថា« សព្វថ្ងៃនេះ យើងមានសហគមន៍នៅព្រៃវែង ២០គ្រួសារ, កំពង់ឆ្នាំង ៥គ្រួសារ, សហគមន៍ខេត្តតាកែវ និងបាត់ដំបង សរុបជិត ១០០គ្រួសារ»។

ក្រៅពីជួយរកទីផ្សារសម្រាប់កសិករ អ្នកស្រី ម៉ោង ស្រីពៅ បានគូសបញ្ជាក់ថា សិប្បកម្មក៏បានជួយផ្តល់ឱកាសកាងារ និងបណ្តុះបណ្តាលចំណេះដឹងមួយចំនួនដល់សិស្សនិស្សិតដែលមានជីវភាពខ្វះខាតត្រូវការហិរញ្ញវត្ថុបន្ថែម ដើម្បីបន្តការសិក្សានៅភ្នំពេញផងដែរ។ សិប្បកម្មភូមិពងទាខ្មែរ មានទីតាំងនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សិប្បកម្មនេះ បានជួយផ្តល់ការងារ និងប្រាក់ចំណូលដល់សហគមន៍កសិករជាច្រើន ដែលពាក់ព័ន្ធ ផ្តល់ការងារដល់សិស្សនិស្សិតមានជីវភាពខ្វះខាត ជាពិសេសជួយលើកស្ទួយផលិតផលខ្មែរ និងកែច្នៃសំណល់ រួមចំណែកសម្អាតបរិស្ថានជាដើម។






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


