ព័ត៌មានជាតិ
មកស្គាល់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៧ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម
គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា បានចំនួន ៧មុខ រួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងក្នុងឆ្នាំ ២០២៣នេះ មានអំបិលកំពត-កែប ទឹកត្រីកំពត-កែប និងបង្កងតាកែវ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។

បើតាមលោកស្រី ចម និម្មល ក្រសួងពាណិជ្ជកម្ម ក៏បានចុះបញ្ជីម៉ាកសមូហភាព ចំនួន ៩ម៉ាក ដោយក្នុងនោះ មានម៉ាកសមូហភាពកម្ពុជា ចំនួន៨ រួមមាន គុយទាវភ្នំពេញ អំបុកកំពង់ធំ អង្ករព្រះវិហារ អង្ករក្រអូប SKO អង្ករដំណើប DSMK ហើយនៅក្នុងឆ្នាំ ២០២៣នេះ មានចំនួនបីម៉ាក មានដូចជា ដូងខ្ទិះបាត់ដំបង នំបញ្ចុកសៀមរាប ក្រូចថ្លុងកោះពី និងមានម៉ាកសមូហភាពបរទេសចំនួនមួយផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីសរុបមានចំនួន ៥៦៤៤៥ ដែលក្នុងនោះជាង ៣ម៉ឺន ១ពាន់ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅឆ្នាំ ២០២៣។ ជាមួយគ្នានេះ ក្រសួងបានផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១០៤ក្រុមហ៊ុន ដោយបានចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិ មានចំនួន ៤១៤៥ម៉ាក និងប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិ មានចំនួន ៣៧២៤ម៉ាក។
នៅឆ្នាំ ២០២៣នេះ ដើម្បីទ្រទ្រង់វិស័យពាណិជ្ជកម្មក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងទាក់ទាញការវិនិយោគតាមរយៈការបង្កើតបរិស្ថានធុរកិច្ចប្រកបដោយមានភាពជឿទុកចិត្ត និងតម្លាភាព ក្រសួងពាណិជ្ជកម្ម បានកសាងលិខិតបទដ្ឋានគតិយុត្តមួយចំនួនរួមមាន ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីវិសោធនកម្មពាណិជ្ជកម្មជាដើម។
សូមបញ្ជាក់ថា រយៈពេល១១ខែឆ្នាំ២០២៣ នេះ ក្រសួងពាណិជ្ជកម្មប្រមូលចំណូលបានចំនួន ៥៣ពាន់លានរៀល ស្មើនឹងជាង ១០២ភាគរយ នៃច្បាប់ថវិកា។ ក្នុងនោះ ការចំណាយសរុបក្នុងរយៈពេល១១ខែនេះ មានចំនួន ៩០ ៤៦៩,៨លានរៀល ស្មើនឹង ៨៧,៧២% នៃឥណទានថវិកាដែលបានផ្តល់៕






-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


