Connect with us

សេដ្ឋកិច្ច

កម្ពុជា​គ្រោង​ឱ្យ​បំពាក់​ម៉ាកសញ្ញា​ «Made in Cambodia»​ លើទំនិញនាំចេញ ​ដើម្បីបង្កើន​ទំនុក​ចិត្ត​អ្នក​ប្រើ​ប្រាស់​

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម នឹង​អនុញ្ញាតឱ្យបំពាក់ម៉ាកសញ្ញា «Made in Cambodia» លើទំនិញនាំចេញ ដើម្បីបង្កើនតម្លៃបន្ថែម និងទំនុកចិត្តអ្នកប្រើប្រាស់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី ​ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍​នៅថ្ងៃទី ២៨ ​ខែមករា ឆ្នាំ ២០២៦ ថា ក្រសួងពាណិជ្ជកម្មកំពុងគិតគូ​ការធ្វើពិពិធកម្មនូវផលិតផលក្នុងស្រុក ​​និងការចុះបញ្ជីម៉ាក ​ដែល​អនុញ្ញាត​ឱ្យយើងប្រើប្រាស់​នូវកម្មសិទ្ធិបញ្ញាក្នុងការទទួលបានតម្លៃបន្ថែម​។

ការធ្វើពាណិជ្ជកម្មរំពឹងខ្លាំងទៅលើការប្រើប្រាស់នូវកម្មសិទ្ធិបញ្ញា ដោយ​ឆ្លាតវៃ ​ពីព្រោះនោះ គឺជាតម្លៃបន្ថែម ដែលអាចគុណនឹង ១០ ទៅ ២០ នៅពេលអនាគត។​

​លោកស្រី ចម និម្មល បន្ថែមថា៖ «ទៅអនាគតនេះ ​នៅពេលដែលទំនិញរបស់កម្ពុជានាំចេញ​ទៅក្រៅ​គឺអាច​បំពាក់នូវផ្លាក​ Made in Cambodia ​ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ដែលជា​ការ​បំពេញ​បន្ថែម ​និង​បង្កើត​នូវជំនឿ​ចិត្ត​សម្រាប់​អ្នកប្រើប្រាស់»។​

​លោកស្រី ចម និម្មល ​បន្ថែមថា ​ផលិតផលគ្រប់មុខ ​មិនអាចធ្វើនូវមាត្រដ្ឋានគ្រប់ផលិផលបានទេ ប៉ុន្តែ​យើងមានផលិត​ផលមួយចំនួន ដែលមានអត្ថប្រយោជន៍ពេញលេញ ដែលការប្រកួតប្រជែង​របស់​កម្ពុជាមានខ្ពស់ ដែលយើងចាប់បានហើយរុញនូវការការពារនូវកម្មសិទ្ធិបញ្ញាបែបនេះ បង្កើន​ឱ្យ​មានតម្លៃនាំចេញ៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម