កីឡា
គ្រូ U-20 នារីកម្ពុជា ដាក់គោលដៅចង់នាំក្រុមឲ្យឆ្លងផុតជុំទី ១ AFC នៅលើទឹកដីខ្លួនឯង
លោក ប្រាក់ វុទ្ធី គ្រូបង្វឹក នៃក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ ឆ្នាំ បានដាក់គោលដៅចង់នាំក្រុមឲ្យឆ្លងផុតវគ្គជម្រុះ ជុំទី ១ ពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) នៅលើទឹកដីខ្លួនឯង។

លោក ប្រាក់ វុទ្ធី បានឲ្យដឹងថា ការប្រមូលផ្ដុំរបស់ក្រុមបាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំ បានត្រៀមលក្ខណៈរយៈពេល ២ សប្ដាហ៍មកហើយ ហើយសក្ដានុពលកីឡាការិនីទាំងអស់គឺបានជ្រើសរើសចេញមកពីក្លិប ៤ ក្នុងនោះរួមមាន ខេត្តសៀមរាប, ណាហ្គាវើលដ៍កំពង់ស្ពឺ, វិសាខា និងបឹងកេត។
គ្រូបង្វឹកក្រុមជម្រើសជាតិនារីឈុតធំ រូបនេះបានបញ្ជាក់បន្ថែមទៀតថា «សក្ដានុពលកីឡាការិនីរបស់យើងមួយចំនួនគាត់ធ្លាប់មានបទពិសោធចូលរួមលេងនៅលើឆាកអន្តរជាតិដូចជា AFF womens’ U-18 នៅឥណ្ឌូណេស៊ី ឆ្នាំ ២០២២ ដែលមួយចំនួនទៀតជ្រើសរើសបញ្ចូលថ្មី ការរៀបចំនេះដើម្បីជាសក្ដានុពលកីឡាការិនីយកបទពិសោធសម្រាប់ការប្រកួតបន្ទាប់ផង និងមានបំណងបង្ហាញសមត្ថភាពរបស់យើងនៅក្នុងពាន AFC ក្នុងពេលខាងមុខផងដែរ»។

«យើងមានគោលដៅ និងឆន្ទៈរួចហើយ យើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព សម្រាប់ការប្រកួត AFC នៅក្នុងទឹកដីយើងជាលើកដំបូង ធ្វើយ៉ាងណាឲ្យក្រុមយើងបានឆ្លងផុតនៅជុំទី ១ នេះជាគោលដៅ និងឆន្ទៈរបស់យើង ថ្វីដ្បិតតែយើងមានការរៀបចំរយៈពេលមិនច្រើន ក៏ប៉ុន្តែសកម្មភាពការហ្វឹកហាត់បច្ចុប្បន្ននេះយើងឃើញថាកម្លាំងចិត្តកីឡាការិនីយើងនៅពេលនេះមានភាពខ្លាំងក្លា អ៊ីចឹងយើងអាចមានក្ដីសង្ឃឹមមួយថាយើងអាចឆ្លងផុត នៅក្នុងជុំទី ១ នេះ»។ លោក ប្រាក់ វុទ្ធី សង្កត់ធ្ងន់ពីការដាក់គោលដៅ។
អតីតគ្រូបង្វឹករបស់ក្លិបបឹងកេត រូបនេះក៏បានអំពាវនាវដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ចូលរួមគាំទ្រការប្រកួតបាល់ទាត់នារី ដើម្បីជាការលើកទឹកចិត្ត។

សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះពូល G ទទួលក្រុម U-20 នារីម៉ាឡេស៊ី និង U-20 នារីមីយ៉ាន់ម៉ា បន្ទាប់ពីក្រុម U-20 នារីប៉ាគីស្ថាន បានដកខ្លួនចេញពីការប្រកួតកាលពីពេលថ្មីៗនេះ។
សម្រាប់ការប្រកួតគ្រោងធ្វើពីថ្ងៃទី ០៨ ខែមីនា ចំថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ រហូតដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នាកីឡដ្ឋានស្មាតអរអេសអិន របស់ក្លិបភ្នំពេញក្រោន ដើម្បីរកក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០២៤ នាប្រទេសអ៊ូសបីគីស្ថាន៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


