Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារពាណិជ្ជធំមួយរបស់ អាមេរិក ប្រកាសក្ស័យធន

បានផុស

នៅ

ធនាគារពាណិជ្ជ Silicon Valley Bank ដែលស្ថិតក្នុងចំណោមធនាគារធំៗទាំង ២០ របស់អាមេរិក ប្រកាសក្ស័យធនភ្លាមៗកាលពីពេលថ្មីៗនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ Silicon Valley កាលពីចុងឆ្នាំ​ ២០២២ មានទ្រព្យសម្បត្តិសរុបចំនូន ២០៩ ពាន់លានដុល្លារ ហើយធនាគារនេះ មានប្រាក់បញ្ញើរហូតដល់ ១៥១.៥ ពាន់លានដុល្លារ ដោយក្នុងនោះ គ្រាន់តែអាមេរិកម្នាក់ឯង មានប្រាក់បញ្ញើរហូតដល់ចំនួន ១៣៧.៦ ពាន់លានដុល្លារ​ ខណៈភាគច្រើននៃកម្ចីក្រុមហ៊ុននេះ ត្រូវបានផ្តល់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនថែទាំសុខភាពអាមេរិក ។

ចំពោះការក្ស័យធននេះដែរ ធនាគារជាតិអាមេរិក ក៏ដូចជាសហព័ន្ធធានារ៉ាប់រងប្រាក់បញ្ញើសាជីវកម្មអាមេរិក គឺបានជួយធានាសងប្រាក់ដល់អ្នកបញ្ញើក្នុងធនាគារវិញទាំងអស់ ។​

គួរបញ្ជាក់ថា ការក្ស័យធនរបស់ធនាគារ Silicon Valley Bank គឺជាការក្ស័យធនលើកទី ២ ហើយក្នុងប្រព័ន្ធធនាគារអាមេរិក​ បន្ទាប់ពីធនាគារ Washington Mutual បានដួលរលំក្នុងឆ្នាំ ២០០៨ ដោយសារតែវិបត្តិសេដ្ឋកិច្ច ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ CNN

ចុចអាន ៖ អាមេរិក ថា ចិន អាចយកឈ្នះលើ តៃវ៉ាន់ ដោយមិនចាំបាច់បាញ់អស់សូម្បី មួយគ្រាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម