Connect with us

ជីវិតកម្សាន្ដ

បែកគ្នាជិត១០ឆ្នាំ Park Shin Hye និង Park Hyungsik វិលជួបគ្នាវិញក្នុងរឿងភាគថ្មី

បានផុស

នៅ

បន្ទាប់ពីបែកគ្នាជិត១០ឆ្នាំ តារាសម្ដែងស្រីកូរ៉េខាងត្បូង Park Shin Hye បានវិលមកជួបដៃគូចាស់​ Park Hyungsik ជាលើកដំបូងក្នុងរឿងភាគថ្មី ‘Doctor Slump’ ខណៈអ្នកទាំងពីរគឺជាតួឯកប្រុស-ស្រីក្នុងភាពយន្តមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាបង្ហាញពីការជួបជុំគ្នាលើកដំបូងរបស់ Park Shin​ hye និង Park HyungSik ក្រោយអ្នកទាំងពីរបែកគ្នាអស់រយៈពេល ១០ ឆ្នាំចាប់តាំងពីរឿងភាគដ៏ល្បី The Heirs កាលឆ្នាំ២០១៣​ ធ្លាប់ល្បីរន្ទឺទូទាំងប្រទេសអាស៊ីផងដែរ។យ៉ាងណាមិញនេះក៏ជាការវិលត្រលប់របស់ Park Shin Hye លើកដំបូង បន្ទាប់ពីរៀបការសាងសុភមង្គលនិងកូនប្រុសម្នាក់កាលពីកន្លងទៅ។

Doctor Slump’ ជាភាពយន្តនិយាយអំពីបុគ្គលពីរនាក់ក្នុងអំឡុងពេលដ៏ខ្មៅងងឹតបំផុតនៃជីវិតរបស់ពួកគេ។ ទីមួយ មានគ្រូពេទ្យវះកាត់កែសម្ផស្សលំដាប់កំពូលមួយរូប Yeo Jung Woo (Park Hyungsik) ដែលជីវិតដ៏ល្អឥតខ្ចោះរបស់គាត់បានធ្លាក់ចុះបន្ទាប់ពីគ្រោះថ្នាក់វះកាត់។ ផ្ទុយពីគាត់ គ្រូពេទ្យឯកទេសខាងថ្នាំស្ពឹក Nam Ha Neul (Park Shin Hye) ថ្ងៃមួយបានដឹងថា ក្រៅពីការងារមមាញឹកក្នុងមន្ទីរពេទ្យ ជីវិតរបស់នាងគ្មានន័យអ្វីទាំងអស់។​ ដោយមានជំនួយពីសហការី Bin Dae Young (Yoon Park) និង Lee Hong Ran (Gong Sung Ha) អ្នកទាំងពីរត្រូវឆ្លងកាត់ម៉ោងដ៏ខ្មៅងងឹតបំផុតនៃជីវិតរបស់ពួកគេ ហើយស្វែងរកសុភមង្គលម្តងទៀតនៅក្នុងរឿងកំប្លែងបែបមនោសញ្ចេតនានេះ។ រឿងភាគមួយនេះ គ្រោងនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ JTBC ក្នុងឆ្នាំ២០២៣តែម្ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa បំបែកកំណត់ត្រាជាតារាអាស៊ី មានអ្នកតាមដានច្រើនជាងគេនៅលើ Instagram

ចុចអាន៖Song Hye Kyo និង Song Joong Ki ម្នាក់ណារកចំណូលច្រើនជាងគេ ក្នុងភាពយន្តកំពុងល្បី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម