សេដ្ឋកិច្ច
ធនាគារមួយទៀតរបស់ អាមេរិក ក៏កំពុងដាំក្បាលចុះក្រោម
មន្ត្រីនៅធនាគារ First Republic ដែលមានមូលដ្ឋាននៅទីក្រុង San Francisco របស់សហរដ្ឋអាមេរិកបាននិយាយថា ភាគហ៊ុនធនាគារបស់ពួកគេកំពុងធ្លាក់ចុះ ហើយអាចនឹងក្ស័យធនបិទទ្វារផងដែរ ។

បច្ចុប្បន្នធនាគារ First Republic មានចំនួនអ្នកដាក់ប្រាក់បញ្ញើដែលមិនមានការធានារ៉ាប់រងច្រើន ដូចធនាគារអាមេរិកចំនួន ២ ផ្សេងទៀតដែលបានប្រកាសដួលរលំក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ ប៉ុន្តែទោះជាយ៉ាងណា មេដឹកនាំធនាគារធំៗចំនួន ១១ កំពុងសន្យាធានាដោះស្រាយបញ្ហានេះផងដែរ ។
បន្ទាប់ពីអ្នកវិនិយោគមានការព្រួយបារម្ភថា អតិថិជនអាចដកប្រាក់របស់ពួកគេចេញពីធនាគារ First Republic, ភាគហ៊ុនរបស់អ្នកផ្តល់ប្រាក់កម្ចីក្នុងតំបន់បានធ្លាក់ចុះជាង ៦០ ភាគរយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បានជំរុញឲ្យអ្នកដឹកនាំនៅស្ថាប័នហិរញ្ញវត្ថុចំនួន ១១ រួមទាំងក្រុមហ៊ុនហិរញ្ញវត្ថុ JP Morgan Chase និងធនាគារ Bank of America ព្រមព្រៀងគ្នាដាក់ប្រាក់ចំនួន ៣០ ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះវិបត្តិមួយនេះ ។
ស្របពេលជាមួយគ្នានេះ និយតករនៅធនាគារកណ្តាល រួមទាំងនាយកដ្ឋានរតនាគារ និងអ្នកពាក់ព័ន្ធផ្សេងទៀតបានស្វាគមន៍ចំពោះការបង្ហាញការគាំទ្រនេះ ហើយបានលើកឡើងថា វាបង្ហាញពី “ភាពធន់” នៃប្រព័ន្ធធនាគាររបស់អាមេរិកមិនឲ្យមានការដួលរលំបន្ថែមទៀត ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះធនាគារចំនួន ២ របស់អាមេរិក ដូចជា ធនាគារ Silicon Valley និងធនាគារ Signature Bank បានប្រកាសក្ស័យធន បន្ទាប់ពីអតិថិជននាំគ្នាសម្រុកដកលុយចេញពីធនាគារ ដោយសារតែវិបត្តិសេដ្ឋកិច្ច ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ មកស្គាល់ធនាគារធំៗចំនួន ៥ របស់ អាមេរិក ដែលប្រកាសក្ស័យធន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


