Connect with us

ព័ត៌មានជាតិ

ប្រេងសាំងចុះថ្លៃ ១០០រៀល ក្នុងមួយលីត្រ នៅសប្តាហ៍នេះ

បានផុស

នៅ

ប្រេងសាំងបានចុះថ្លៃ ១០០រៀល នៅក្នុងសប្តាហ៍នេះ ពោលគឺមួយលីត្រ តម្លៃ ៤២០០រៀល ខណៈប្រេងម៉ាស៊ូតចុះថ្លៃ ២០០រៀល នៅត្រឹម ៤០៥០រៀល ដោយតម្លៃកាលពីសប្តាហ៍មុន ៤២៥០រៀល ក្នុងមួយលីត្រ។ នេះបើតាមការជូន​ដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម តម្លៃនេះចាប់អនុវត្តពីថ្ងៃទី ២១ មីនា រហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣។

បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់​រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុន​មួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេង​ឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម