Connect with us

ព័ត៌មានជាតិ

តើលោក យូ ប៊ុនឡេង ដែលត្រូវបន្តការងារជាអនុប្រធានតុលាការកំពូលមានប្រវត្តិយ៉ាងណា?  

បានផុស

នៅ

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់អនុញ្ញាតឲ្យបន្តការងារដល់លោក យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល ដែលមានអាយុ៦៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព្វថ្ងៃនេះ លោក យូ ប៊ុនឡេង កំពុងកាន់តំណែងជាអនុប្រធានតុលាការកំពូល ដែលបានតែងតាំងកាលពីអំឡុងខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីលោកធ្លាប់បានកាន់តំណែងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ តាំងពីឆ្នាំ២០០៧។ មុនពេលតែងតាំងនេះ លោក យូ ប៊ុនឡេង ធ្លាប់បានបម្រើការងារនៅក្រសួងយុត្តិធម៌អស់រយៈពេលប្រមាណ១១ឆ្នាំ ក្នុងតួនាទីជាប្រធានការិយាល័យកិច្ចការបណ្តឹងរដ្ឋប្បវេណី។ ទន្ទឹមនេះ លោកក៏ធ្លាប់បម្រើការងារជាសហចៅក្រមស៊ើបអង្កេតជាតិនៃសាលាក្ដីខ្មែរក្រហមដែរ។  

មិនត្រឹមតែប៉ុណ្ណោះ លោក យូ ប៊ុនឡេង ក៏ជាសាស្ត្រាចារ្យមួយរូប ដែលបានចូលរួមចំណែកកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាជាច្រើន ជាអាទិ៍ សាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា និងជាសាស្ត្រាចារ្យនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលមេធាវី ផងដែរ។

ចំពោះកម្រិតវប្បធម៌ គឺលោក យូ ប៊ុនឡេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់ នៅសាកលវិទ្យាល័យហូជីមិញ ប្រទេសវៀតណាម និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ។ បន្ថែមពីនេះ លោក យូ ប៊ុនឡេង ក៏បានទទួលការបណ្តុះបណ្តាលលើជំនាញផ្សេងៗ ដូចជា ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ រួមទាំងទទួលបានលិខិតបញ្ជាក់ពីវិជ្ជាជីវៈតុលាការ និងការប្រើប្រាស់វាក្យស័ព្ទច្បាប់ជាភាសាអង់គ្លេស ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានជាតិ៤៥ នាទីutes មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ

Sokha Hotels

ព័ត៌មានពេញនិយម