ព័ត៌មានអន្ដរជាតិ
អ្នកវិភាគអន្តរជាតិ លើកចំណុចធំ១ ដែល ពូទីន នឹងបញ្ឆេះសង្គ្រាមលោកលើកទី៣
ហានិភ័យដែលពិភពលោក កើតសង្គ្រាមលោកលើកទី៣ចេះតែកើនឡើងបន្តិចម្តងៗ ជាពិសេសក្រោយពេលវិបត្តិរុស្ស៊ី-អ៊ុយក្រែន ហាក់គ្មានឃើញសញ្ញាឈានទៅរកច្រកចេញទាល់តែសោះ។

ម្យ៉ាងវិញទៀត ថ្មីៗនេះ សហរដ្ឋអាមេរិក ថែមទាំងព្រមានដកខ្លួនឈប់ដើរតួនាទីជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាមនេះទៀតផង បើខ្លួនយល់ឃើញថា ការខិតខំរបស់ខ្លួន មិនអាចទៅរួច ដែលនេះធ្វើឲ្យសង្គ្រាមកាន់តែពុះកញ្ជ្រោល។
មិនត្រឹមប៉ុណ្ណឹង រុស្ស៊ី តែងគំរាមដល់បណ្តាប្រទេសទាំងឡាយណាដែលបន្តជួយសព្វាវុធដល់អ៊ុយក្រែនថា ពួកគេនឹងក្លាយជាភាគីជម្លោះដោយផ្ទាល់ បើនៅតែបន្តធ្វើដូចនេះទៀត ហើយថែមទាំងព្រមានសងសឹក ដែលធ្វើឲ្យគេបារម្ភថា នឹងរាលដាលក្លាយជាសង្គ្រាមពេញទំហឹងទៀតផង។

ជុំវិញរឿងរ៉ាវពាក់ព័ន្ធសង្គ្រាមលោកលើកទី៣នេះដែរ អ្នកវិភាគអន្តរជាតិឈានមុខនៅសាកលវិទ្យាល័យ Buckingham នៃចក្រភពអង់គ្លេស លោកសាស្រ្តាចារ្យ Anthony Glees បានលើកឡើងនូវចំណុចដ៏ធំមួយ ដែលលោកពូទីន នឹងធ្វើឲ្យសង្គ្រាមលោកលើកទី៣ ឆាបឆេះឡើង។
តាមការលើកឡើងរបស់លោកសាស្រ្តាចារ្យ Glees និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន LADbible កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមេសាឆ្នាំ២០២៥, ពេលណារុស្ស៊ី ទទួលជ័យជម្នះនៅអ៊ុយក្រែនហើយនោះ លោកពូទីន នឹងបន្តដាក់សម្ពាធលើរដ្ឋជាអតីតសហភាពសូវៀតដែលបានក្លាយជាសមាជិកអង្គការណាតូដូចជា អេស្តូនី ឡេតូនី លីទុយអានី ប៉ូឡូញនិងហុងគ្រី ជាដើម។

ទង្វើនេះនឹងនាំឲ្យមានការលូកដៃពីសំណាក់មហាអំណាចធំៗ ហើយធ្វើឲ្យភាពតានតឹង ឡើងដល់កម្រិតខ្ពស់បំផុត។ ម្យ៉ាងវិញទៀត បើលោកពូទីន ពិតជាហ៊ានវាយប្រហារចូលទឹកដីប្រទេសជាសមាជិកណាតូមែននោះ ច្បាស់ណាស់សម្ព័ន្ថភាពយោធាដឹកនាំដោយអាមេរិកមួយនេះ នឹងមិនឱបដៃឈរមើលឡើយ។ ណាតូនឹងប្រើមាត្រា៥ដែលចែងថា ការវាយប្រហារលើរដ្ឋជាសមាជិកណាមួយ គឺស្មើនឹងការវាយប្រហារលើអង្គការនេះទាំងមូល។
ដូច្នេះសូមអ្នកស្រម៉ៃទៅមើលថាតើនឹងមានអ្វីកើតឡើង ពេលមហាអំណាចយោធាប៉ះគ្នានោះ?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


