ព័ត៌មានអន្ដរជាតិ
អាមេរិកវាយប្រហារលើក្រុមហ៊ូធី សម្លាប់មនុស្ស៣៨នាក់និងរបួស១០២នាក់នៅយេម៉ែន
អាមេរិកបានវាយប្រហារតាមអាកាសលើប្រទេសយេម៉ែនក្នុងបំណងកាត់ផ្តាច់ប្រភពប្រេង និងប្រាក់ចំណូលរបស់ក្រុមហ៊ូធី ខណៈការវាយប្រហារនេះធ្វើឲ្យមនុស្ស៣៨នាក់ស្លាប់ និង១០២នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ខែមេសានេះ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ថ្ងៃនេះ កងកម្លាំងសហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីលុបបំបាត់ប្រភពប្រេងឥន្ធនៈសម្រាប់ពួកភេរវករហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់។ គោលបំណងនៃការវាយប្រហារទាំងនេះគឺដើម្បីបង្ខូចប្រភពសេដ្ឋកិច្ចរបស់ក្រុមហ៊ូធី»។
តាមទីភ្នាក់ងារព័ត៌មានរបស់ Al Jazeera ដែលរាយការណ៍ពីរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានវាយប្រហារលើតំបន់ផ្សេងៗគ្នាជាច្រើន តែភាគច្រើននៅជុំវិញទីតាំងកំពង់ផែ។
ការវាយប្រហារនេះបានទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយនៅទូទាំងប្រទេសយេម៉ែនដោយសារតែការស្លាប់របស់ជនស៊ីវិល និងការប៉ះពាល់ដល់កំពង់ផែ Ras Isa ខណៈប្រហែល ៧០ភាគរយនៃការនាំចូលរបស់យេម៉ែន និង ៨០ ភាគរយនៃជំនួយមនុស្សធម៌របស់ប្រទេសក៏ឆ្លងកាត់កំពង់ផែនេះដែរ។

គួរបញ្ជាក់ថាការវាយប្រហាររបស់អាមេរិក គឺជាការវាយប្រហារដ៏សាហាវបំផុតមួយ ចាប់តាំងពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមហ៊ូធី។ វាគឺជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump ចូលកាន់តំណែងកាលពីខែមករា។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០៣មកក្រុមហ៊ូធីបានបើកការវាយប្រហារច្រើនជាង ១០០លើកលើនាវាអាមេរិកនៅសមុទ្រក្រហមដែលពួកគេនិយាយថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលជាយុទ្ធនាការឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។ ទោះយ៉ាងណាទីក្រុងវ៉ាស៊ីនតោនបានព្រមានក្រុមហ៊ូធីថាការវាយប្រហារនឹងបន្តរហូតដល់ក្រុមនេះបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


