កីឡា
U22 ឡាវយកកីឡាករក្រៅប្រទេស៣រូបចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិឡាវអាយុក្រោម២២ឆ្នាំ (U22) បានចេញដំណើរទៅហ្វឹកហាត់នៅទីក្រុង Riyadh ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ក្រុមបាល់ទាត់ឡាវអាយុក្រោម២២ឆ្នាំមានចំនួន២៥រូប ក្នុងនោះមានកីឡាករ៣រូបដែលកំពុងលេងនៅក្រៅប្រទេស។ កីឡាករ Roman Angot តំណែងជាខ្សែបម្រើប្រយុទ្ធអាយុ២២ឆ្នាំមានកំណើតនៅប្រទេសបារាំង តែលេងឲ្យជម្រើសជាតិឡាវ។ សព្វថ្ងៃរូបគេកំពុងលេងឲ្យក្លឹបបាល់ទាត់ Bahlinger SC ក្នុងប្រទេសអាល្លឺម៉ង់។

កីឡាករ Theo Klein មានតួនាទីជាខ្សែការពារកំពុងលេងឲ្យក្លឹប Omaha Mavericks នៅសហរដ្ឋអាមេរិក និងខ្សែប្រយុទ្ធ Victor Yovinasak កំពុងលេងឲ្យក្លឹប Montceau នៅប្រទេសបារាំង។
តាមការគ្រោងទុក ក្រុម U22 ឡាវចាប់ផ្តើមហ្វឹកហាត់នៅអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១២ ខែមេសានេះ រហូតដល់ ថ្ងៃទី២៥ ខែមេសា ហើយថ្ងៃទី២៦ដំណើរមកប្រទេសកម្ពុជាតែម្តងដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២។

U22 ឡាវ ស្ថិតនៅពូល B ជាមួយក្រុមការពារមេដាយមាសចាស់ វៀតណាម ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។
កាលវិភាគប្រកួតរបស់វៀតណាម
- ឡាវ vs វៀតណាម ថ្ងៃទី៣០ ខែមេសា
- ឡាវ vs ម៉ាឡេស៊ី ថ្ងៃទី៣ ខែឧសភា
- ឡាវ vs សិង្ហបុរី ថ្ងៃទី៦ ខែឧសភា
- ឡាវ vs ថៃ ថ្ងៃទី៨ ខែឧសភា

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ postsen.com
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


