Connect with us

ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តតាកែវ ៨០រូប ទទួលបានការផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ

បានផុស

នៅ

ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣​ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនយោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៨០រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះប្រារព្ធ​ ស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងលោកមេបញ្ជាការរង និង ប្រធាន អនុប្រធានមន្ទីរ និងយោធិនកងរាជអាវុធហត្ថជាច្រើនរូប។​

ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តជូនយោធិន កងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានកោតសរសើរចំពោះកងកម្លាំង​ លើស្មារតីរួមរបស់អង្គភាព ដែលមន្ត្រីកងរាជអាវុធហត្ថខេត្តបានខិតខំបំពេញភារកិច្ច ការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ បើទោះបីជាមានបទល្មើសមានការកើនឡើងនៅក្នុងខេត្ត ក៏កម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍បន្តថា ចំពោះមន្ទីរកសាងកម្លាំងត្រូវតែពិនិត្យមើលលទ្ធភាពចំពោះមន្ត្រីកងរាជអាវុធហត្ថដែលមានអតីតភាពបម្រើការងារយូរឆ្នាំ ត្រូវរៀបចំធ្វើការស្នើសុំដំឡើងឋានន្តរស័ក្តជូនពួកគាត់ ដោយមិនត្រូវទុកឱ្យគាត់ក្រិនស័ក្តនោះទេ បើពុំដូច្នេះទេ មន្ត្រីកងរាជអាវុធហត្ថអាចនឹងឆាប់ចូលនិវត្តន៍ទាំងដែលពួកគាត់ជាមន្ត្រីយោធិនកងរាជអាវុធហត្ថពោរពេញដោយសមត្ថភាពនៅក្នុងមូលដ្ឋាន៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម