កីឡា
វៀតណាម បញ្ជូនប្រតិភូបំបែកកំណត់ត្រាមកចូលរួមស៊ីហ្គេមនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung បានចេញសេចក្តីសម្រេចកាលពីថ្ងៃចន្ទ ក្នុងការបង្កើតគណៈប្រតិភូកីឡា ដែលមានសមាជិកចំនួន ១.០០៣នាក់ ដើម្បីចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។
នេះជាចំនួនសមាជិកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកីឡារបស់វៀតណាម ដែលត្រូវបញ្ជូនទៅប្រកួតស៊ីហ្គេមនៅក្រៅទឹកដីរបស់ខ្លួន។

គណៈប្រតិភូរួមមានអត្តពលិកជាង ៧០០នាក់ គ្រូបង្វឹក ១៩០នាក់ អ្នកជំនាញ ១០នាក់ វេជ្ជបណ្ឌិត ៦៤នាក់ និងបុគ្គលិកផ្សេងទៀត។
រដ្ឋបាលកីឡាវៀតណាម នឹងរ៉ាប់រងរាល់ការចំណាយសម្រាប់ការធ្វើដំណើរ អាហារ ការធានារ៉ាប់រង ឧបករណ៍ និងថ្លៃសេវាពាក់ព័ន្ធផ្សេងទៀត។ ទោះបីជាយ៉ាងណា នៅពេលនេះម្ចាស់ផ្ទះកម្ពុជាមិនយកតម្លៃការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើររបស់អត្តពលិក និងប្រតិភូមកពីបណ្តាប្រទេសផ្សេងៗឡើយ។
វិញ្ញាសាកីឡាវៀតណាមកំពុងកំណត់គោលដៅបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៣ ដោយមានមេដាយមាស ពី ៩០ ទៅ ១២០គ្រឿង។
លោករដ្ឋមន្ត្រី ក៏បានណែនាំដល់គណៈប្រតិភូកីឡាឱ្យប្រកាន់យកវិធានការប្រឆាំងជំងឺកូវីដ-១៩ ដើម្បីធានាសុវត្ថិភាពកីឡាករ និងបុគ្គលិកដែលចូលរួម ដោយសារអ្វីដែលគេហៅថាការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាត។

មន្ត្រីរូបនេះក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ឱ្យខិតខំឱ្យអស់ពីសមត្ថភាពដើម្បីដណ្តើមបានមេដាយមាស។
លោក Hung រំពឹងកីឡាជាក្រុម អាចទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងស៊ីហ្គេម ខណៈក្រុមបាល់ទាត់បុរស និងក្រុមនារីត្រូវបានលើកទឹកចិត្តឱ្យរក្សាជើងឯកឱ្យបាន។
លោកក៏បានបញ្ជាឱ្យគណៈប្រតិភូកីឡាវៀតណាមរឹតបន្តឹងវិធានការប្រឆាំងគ្រឿងញៀន ដើម្បីជៀសវាងការដាក់ទណ្ឌកម្មដែលមិននឹកស្មានដល់៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ tuoitrenews.vn

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី