ព័ត៌មានអន្ដរជាតិ
ចិន រិះគន់សេចក្ដីថ្លែងការណ៍រួមរបស់ G7 ថា លាបពណ៌ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងក្រុងប៉េកាំង
ប្រទេសចិនកាលពីថ្ងៃអង្គារបានចេញមកនិយាយប្រឆាំងនឹងការរិះគន់លើគោលនយោបាយរបស់ខ្លួន នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញដោយរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសជប៉ុន ។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅទីក្រុងប៉េកាំង, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានហៅសេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស G7 ថា “លាបពណ៌ចិន” និង “ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន” ។
អ្នកនាំពាក្យរូបនេះបាននិយាយថា “សេចក្តីថ្លែងការណ៍នេះ ឆ្លុះបញ្ចាំងពីភាពក្រអឺតក្រទម ការរើសអើង និងឆន្ទៈមនសិការរបស់ G7 ក្នុងការទប់ស្កាត់ និងរារាំងប្រទេសចិន” ។
ទន្ទឹមនោះ បន្ទាប់ពីបានវាយតម្លៃលើ សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស G7 ទាក់ទងនឹងបញ្ហានៅតៃវ៉ាន់ សមុទ្រចិនខាងកើត និងខាងត្បូង ក៏ដូចជានៅហុងកុង តំបន់ស៊ីនជាំង និងទីបេ, លោក Wang ក៏បាននិយាយផងដែរថា តៃវ៉ាន់គឺជាទឹកដីដ៏ពិសិដ្ឋរបស់ចិន ហើយគោលការណ៍ “ចិនតែមួយ” គឺជាមូលដ្ឋាននៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។
លោកបាននិយាយថា “សកម្មភាពដែលសំដៅលើឯករាជ្យភាពរបស់តៃវ៉ាន់ត្រូវតែប្រឆាំង ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដនៅក្នុងច្រកសមុទ្រតៃវ៉ាន់” ។
ដោយឡែកចំពោះបញ្ហាទាក់ទងនឹងហុងកុង តំបន់ស៊ីនជាំង និងទីបេ គឺជា “កិច្ចការផ្ទៃក្នុងរបស់ចិនទាំងស្រុង” ហើយលោក Wang បាននិយាយថា “គ្មានមហាអំណាចបរទេសណាមួយមានសិទ្ធិជ្រៀតជ្រែក ក្រោមលេស ឬតាមមធ្យោបាយណាមួយឡើយ” ។
ចំណែករឿងរ៉ាវពាក់ព័ន្ធនឹងស្ថានភាពនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង, លោកបាននិយាយថា “ប្រទេសពាក់ព័ន្ធគួរតែគោរពកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ហើយបញ្ឈប់ការសាបព្រួសគ្រាប់ពូជនៃភាពចលាចល និងបង្កើតអន្តរកម្មនៃការប្រឈមមុខដាក់គ្នាជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ប្រមុខណាតូ អំពាវនាវឲ្យ ចិន ចូលរួមក្នុងការបង្កើតក្របខ័ណ្ឌគ្រប់គ្រងអាវុធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


