ព័ត៌មានជាតិ
កម្ពុជា-ចិន បើកវេទិកាផ្លាស់ប្ដូរមិត្តភាព«ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន»ដើម្បីរួមគ្នាបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ
កម្ពុជា ចិន កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បើកវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន «ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន» ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីរួមគ្នាបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ។

អនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន សុខ សូកេន បានលើកឡើងថា ព្រឹត្តិការណ៍ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរួមគ្នាបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូររវាងយុវជន និងយុវជន វប្បធម៌ប្រពៃណី ការកសាងចំណងមិត្តភាព ទំនុកចិត្តទៅវិញទៅមក ក៏ដូចជាការស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរផងដែរ។

អគ្គលេខាធិការមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ Wang Heming បានបញ្ជាក់ថា វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិននេះរៀបចំឡើង ដើម្បីពង្រីកការផ្សារភ្ជាប់ ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងវិស័យទំនាក់ទំនងប្រជាជននិងប្រជាជន ទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់មិត្តភាពនៃប្រទេសទាំងពីរ។ ប្រទេសកម្ពុជា បានក្លាយជាគម្រូល្អសម្រាប់ការដោះស្រាយនូវអត្ថន័យដ៏ជ្រាលជ្រៅនូវមិត្តដែកថែប និងសហគមន៍រួមជនស្នេហ៍តែមួយ។ មិត្តភាពកម្ពុជា-ចិន គឺជាមាសសុទ្ធ ដែលយុវជន គឺជាពន្លឹភ្លើងដែលធ្វើឱ្យមាសនេះ មានពន្លឺភ្លឺរលោងជានិច្ច។

អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា វ៉ាង វិនពីន លើកឡើងថាចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ។ ថ្ងៃនេះការរៀបចំវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ជាចលករដ៏ខ្លាំងក្លាក្នុងការជំរុញឱ្យមានការយល់ពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងយុវជននៃប្រទេសទាំងពីរ។ អនាគតនៃចំណងមិត្តភាពកម្ពុជា-ចិន គឺយុវជន សង្ឃឹមថា យុវជននៃប្រទេសទាំងពីរ បន្តរក្សាចំណងមិត្តភាព បង្កើនការកិច្ចសហប្រតិបត្តិការទៅវិញទៅមក រួមទាំងការបង្កើនសមត្ថភាពជាមួយគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងពេលបច្ចុប្បន្ននេះ និងអនាគត ក្នុងការកសាងវាសនារួមរវាងចិន និងកម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យនេះ អាចបង្កើតសមិទ្ធផលជាផ្លែផ្លា។
ថ្លែងក្នុងពិធីបើកវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ជាផ្លូវការ ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា “វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ពិតជាមានសារៈសំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន យ៉ាងស្អិតរមួត និងប្រកបដោយភាពសុខដុម ជាពិសេសការផ្សារភ្ជាប់បេះដូងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងដែលមានស្រេច។”

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អះអាងថា ៖«យើងមិនអាចរៀបរាប់អស់ នូវអ្វីដែលជាអត្ថប្រយោជន៍នៃសក្តានុពលទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលផ្តល់ឱ្យពិតប្រាកដដល់ប្រជាជនកម្ពុជានោះទេ។ សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា តាមរយៈជំនួយអភិវឌ្ឍ និងការគាំទ្រគ្រប់វិស័យ ជាពិសេសសហការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ។»។
តំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា អរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌកិច្ចសហប្រតិបត្តិការល្អ។ ប្រទេសទាំងពីរ បន្តឈរជាមួយគ្នាគ្រប់កាលៈទេសៈ និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងឯករាជ្យភាព កិត្យានុភាពខ្លួន ក្នុងតំបន់ និងឆាកអន្តរជាតិ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


