Connect with us

ព័ត៌មានជាតិ

​វិមានឯករាជ្យក្នុងក្រុងបាត់ដំបង​សាងសង់សម្រេចបាន ៨៥ ភាគរយ​

បានផុស

នៅ

វិមានឯករាជ្យ​ក្រុងបាត់ដំបង​សាងសង់សម្រេច​បាន​ ៨៥ ភាគរយ ​ដែលនេះជាសមិទ្ធិផល ប្រវត្តិសាស្ត្រមួយ ក្នុងសម័យសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីទេសចរណ៍ខេត្តបាត់ដំបងបញ្ជាក់ថា វាជាតំបន់ទេសចរណ៍ដ៏សំខាន់ថ្មីមួយទៀតសម្រាប់​ខេត្តបាត់​ដំបងដើម្បីទាក់ទាញអារម្មណ៍ទាំងភ្ញៀវជាតិអន្តរជាតិ មកទស្សនាកម្សាន្តនឹងបានលើកកម្ពស់​សេដ្ឋកិច្ច​មួយផ្នែកទៀតដល់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងផងដែរ។

រដ្ឋបាលសាលាខេត្តបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះដំណើរការនៃការសាងសង់វិមាន​ឯករាជ្យ សម្រេចបានប្រហែល ៨៥%ហើយ.ក្នុងនោះក្រុមការងារក៏កំពុងតែធ្វើការពន្លឿន​ការសាង​សង់ទាំងយប់ទាំងថ្ងៃធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភា នាពេលដ៏ខ្លី​ខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត។ នៅថ្ងៃទី២៤ខែមេសានេះក្រុមការងារសាងសង់វិមានឯករាជ្យក៏បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យផងដែរ។

វិមានឯករាជ្យខេត្តបាត់ដំបង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួង​​មហាផ្ទៃ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង។

ក្រុមការងារសាងសង់បានឲ្យដឹងថា ការពន្លឿនការសាងសង់ទាំងថ្ងៃទាំងយប់នេះ ដើម្បីឲ្យសម្រេច​ឲ្យបានក្នុងដើមខែឧសភាខាងមុខនេះទាំងស្រុងងាយស្រួលក្រុមការងារបន្តធ្វើផ្លូវជុំវិញវិមានឯករាជបន្តទៀត ជាផលប្រយោជន៍សម្រាប់ក្នុងការធ្វើដំណើរទស្សនា កម្សាន្ត វិមានឯករាជ ដែលបានលេចចេញជារូបរាងដ៏ស្រស់ស្អាតក្នុងក្រុងបាត់ដំបងនាពេលនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម