ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ដោយសារព្យុះស៊ីក្លូន Mocha នៅមីយ៉ាន់ម៉ា កើនដល់ជាង ៤០នាក់
ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន នៅក្នុងរដ្ឋរ៉ាក់ឃីននៃប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៤១នាក់ហើយ គិតត្រឹមរសៀលថ្ងៃអង្គារទី១៦ខែឧសភា។
ព្យុះស៊ីក្លូន Mocha បានវាយប្រហារចន្លោះទីក្រុង Cox’s Bazar ក្នុងប្រទេសបង់ក្លាដែស និងទីក្រុង Sittwe នៃប្រទេសមីយ៉ាន់ម៉ា ដោយនាំមកជាមួយនូវខ្យល់បក់ខ្លាំងរហូតដល់១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
វាជាព្យុះធំបំផុតដែលវាយប្រហារលើឈូងសមុទ្រ Bengal ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ។
ព្យុះនេះ បានវាយប្រហារពេញទំហឹងកាលពីល្ងាចថ្ងៃអាទិត្យ ដោយជះឥទ្ធិពលដល់ជំរំជនភៀសខ្លួន ដែលមានមនុស្សជិត ១ លាននាក់រស់នៅក្នុងប្រទេសបង់ក្លាដែស។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិនិយាយថា ព្រោះតែបញ្ហាទំនាក់ទំនង ខ្លួនមិនទាន់អាចវាយតម្លៃការខូចខាតនៅក្នុងរដ្ឋរ៉ាក់ឃីនបានទេ។
គួរបញ្ជាក់ថា ព្យុះស៊ីក្លូន គឺជាការគំរាមកំហែងជាប្រចាំ និងសម្លាប់មនុស្សនៅឆ្នេរនៃមហាសមុទ្រឥណ្ឌាភាគខាងជើង ខណៈនៅឆ្នាំ ២០០៨ ព្យុះស៊ីក្លូន Nargis បានបំផ្លិចបំផ្លាញតំបន់ដីសណ្ដ Irrawaddy ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៣៨ ០០០ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្យុះស៊ីក្លូន Mocha សម្លាប់មនុស្ស២៩នាក់ នៅមីយ៉ាន់ម៉ា និងបង់ក្លាដែស

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់