ព័ត៌មានអន្ដរជាតិ
ព្យុះស៊ីក្លូន Mocha សម្លាប់មនុស្ស២៩នាក់ នៅមីយ៉ាន់ម៉ា និងបង់ក្លាដែស
ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Mocha ដែលបោកបក់កាត់ឈូងសមុទ្រ Bengal បានកើនឡើងដល់ ២៩ នាក់ហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស គិតត្រឹមថ្ងៃចន្ទ ទី១៥ ខែឧសភា ។

ព្យុះស៊ីក្លូន Mocha បានវាយប្រហារចន្លោះទីក្រុង Cox’s Bazar ក្នុងប្រទេសបង់ក្លាដែស និងទីក្រុង Sittwe នៃប្រទេសមីយ៉ាន់ម៉ា ដោយនាំមកជាមួយនូវខ្យល់បក់ខ្លាំងរហូតដល់១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាជាព្យុះធំបំផុតដែលវាយប្រហារលើឈូងសមុទ្រ Bengal ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ។
ព្យុះនេះ បានវាយប្រហារពេញទំហឹងកាលពីល្ងាចថ្ងៃអាទិត្យ ដោយជះឥទ្ធិពលដល់ជំរំជនភៀសខ្លួន ដែលមានមនុស្សជិត ១ លាននាក់រស់នៅក្នុងប្រទេសបង់ក្លាដែស ។

ស្របពេលជាមួយគ្នានោះ យោធាមីយ៉ាន់ម៉ា និយាយថា ផ្ទះជាង ៨៦០ ខ្នង និងមន្ទីរពេទ្យ ឬគ្លីនិកចំនួន ១៤ កន្លែង ត្រូវរងការខូចខាតនៅទូទាំងប្រទេស ។
ព្យុះស៊ីក្លូន Mocha ក៏បានបង្កឲ្យមានបំណាក់ដីផងដែរ ហើយនាំមកនូវខ្យល់កន្ត្រាក់ដែលផ្តួលរំលំអង់តែនទូរស័ព្ទ នៅក្នុងទីក្រុង Sittwe។
យ៉ាងណាមិញ អង្គការសហប្រជាជាតិនិយាយថា ព្រោះតែបញ្ហាទំនាក់ទំនង ខ្លួនមិនទាន់អាចវាយតម្លៃការខូចខាតបានទេនៅក្នុងរដ្ឋរ៉ាក់ឃីន ជាកន្លែងដែលញាំញីដោយជម្លោះជនជាតិភាគតិចអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

គួរបញ្ជាក់ថា ព្យុះស៊ីក្លូន គឺជាការគំរាមកំហែងជាប្រចាំ និងសម្លាប់មនុស្សនៅឆ្នេរនៃមហាសមុទ្រឥណ្ឌាភាគខាងជើង ខណៈនៅឆ្នាំ ២០០៨ ព្យុះស៊ីក្លូន Nargis បានបំផ្លិចបំផ្លាញតំបន់ដីសណ្ដ Irrawaddy ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៣៨ ០០០ នាក់ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្យុះស៊ីក្លូន Mocha វាយប្រហារប្រទេស បង់ក្លាដែស និងមីយ៉ាន់ម៉ា ពេញទំហឹង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


