ព័ត៌មានអន្ដរជាតិ
UN ព្រមានថា ប្រាំឆ្នាំបន្ទាប់ នឹងជារយៈពេលក្តៅខ្លាំងបំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ
អង្គការសហប្រជាជាតិ (UN) បានព្រមានកាលពីថ្ងៃពុធទី១៧ខែឧសភាថា ប្រាកដណាស់ ឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ នឹងក្លាយជារយៈពេលប្រាំឆ្នាំក្តៅបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ហើយកត្តាដែលធ្វើឲ្យសីតុណ្ហភាពកើនឡើងខ្លាំងនេះ គឺបណ្តាលមកពីឧស្ម័នផ្ទះកញ្ចក់ និងបាតុភូត El Nino។

បាតុភូត El Nino ជាកម្ដៅនៅប៉ែកខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ជាពិសេសតាមបណ្ដោយខ្សែបន្ទាត់អេក្វាទ័រនៃផែនដី។ កម្ដៅនៃទឹកសមុទ្រ បានបក់បោកមកកាន់ប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈខ្យល់ ហើយបាតុភូតអាកាសធាតុនេះ ជាធម្មតាកើតឡើងរៀងរាល់២ទៅ៧ឆ្នាំម្តង។
ជាធម្មតា El Nino បានបង្កើនសីតុណ្ហភាពសកលក្នុងឆ្នាំ បន្ទាប់ពីវាវិវឌ្ឍ ដែលនៅក្នុងវដ្តនេះនឹងមកដល់ក្នុងឆ្នាំ២០២៤។
អង្គការឧតុនិយមពិភពលោក (WMO) របស់ UN បាននិយាយថា សីតុណ្ហភាពសកល នឹងកើនឡើង លើសគោលដៅមហិច្ឆតាដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ បានកំណត់ឲ្យប្រទេសនានា ត្រូវយល់ព្រមកាត់បន្ថយការឡើងកម្តៅផែនដីជាមធ្យម ទាបជាង២អង្សាសេ ឬក្រោម១.៥អង្សាសេ ប្រសិនបើអាចទៅរួច
ទោះបីជាយ៉ាងណាក៏ដោយ រយៈពេលប្រាំបីឆ្នាំដែលក្តៅបំផុតមិនធ្លាប់មាន គឺត្រូវបានកត់ត្រានៅចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០២២ ប៉ុន្តែសីតុណ្ហភាពត្រូវបានគេព្យាករថានឹង ហក់ឡើងបន្ថែមទៀត ពេលដែលអាកាសធាតុ បម្រែបម្រួលកាន់តែខ្លាំង។
យោងតាម WMO, មានលទ្ធភាព៩៨ភាគរយ ដែលយ៉ាងហោចណាស់មួយក្នុងចំណោម៥ឆ្នាំខាងមុខ ហើយរយៈពេល៥ឆ្នាំទាំងមូល នឹងមានភាពក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


