ព័ត៌មានអន្ដរជាតិ
មេធំល្បែងអនឡាញចាប់បាននៅថៃ ជាបណ្តាញលាងលុយកខ្វក់ មានលំហូរប្រាក់ប្រចាំឆ្នាំជាង ៣៥០ លានដុល្លារ
កាលពីថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញនិងបណ្តាញលាងលុយកខ្វក់ ពាក់ព័ន្ធគេហទំព័រ HYDRA888។

មេក្លោងរូបនេះគឺជាជនជាតិម៉ាឡេស៊ីមានឈ្មោះ Steven Choong អាយុ២៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋាន ដនមឿន ក្នុងទីក្រុងបាងកកនៃប្រទេសថៃ តាមដីការបស់តុលាការខេត្ត Nonthaburi ដែលចេញតាំងតែពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤មកម្ល៉េះ។
តាមការស៊ើបអង្កេតបង្ហាញថា Steven Choong គឺជា ម្ចាស់ក្រុមហ៊ុនមួយ ដែលបន្លំប្រើប្រាស់ធ្វើជាបណ្តាញសម្រាប់លាងលុយពីគេហទំព័រល្បែងស៊ីសងអនឡាញ HYDRA888 ដោយមានលំហូរប្រាក់ប្រចាំឆ្នាំលើសពី ៣៥៣ លានដុល្លារអាមេរិក។
ប៉ូលិសធ្វើការចាប់ខ្លួនលោកក្រោយចាប់ខ្លួនលោក Choong ក្រោយដឹងថា រូបគេនឹងមកដល់ប្រទេសថៃ តាមព្រលានយន្តហោះនេះ ហើយបន្ទាប់ពីចាប់បាន ជនសង្ស័យត្រូវបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាទី២ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

តាមពិតទៅ គេហទំព័រល្បែងអនឡាញ HYDRA888 ត្រូវបាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យា នៃប្រទេសថៃ បើកការវាយឆ្មក់ជាទ្រង់ទ្រាយធំម្តងរួចមកហើយកាលពីខែកុម្ភៈឆ្នាំ២០២៥។
ក្នុងពេលវាយឆ្មក់នោះ អាជ្ញាធរថៃមិនបានចាប់ខ្លួនលោក Khanaphon Wichaikij ឬគេស្គាល់ថា «Top» ដែលជាម្ចាស់ពិតប្រាកដនៃគេហទំព័រ HYDRA888 ទេ ព្រោះរូបគេបានរត់គេចខ្លួនទៅកាន់ប្រទេសវៀតណាមបាត់ទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការចាប់ខ្លួនលោក Steven Choong ពេលនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបំបែកបណ្តាញល្បែងស៊ីសងអនឡាញដ៏ធំ និងកាត់ផ្តាច់ខ្សែសង្វាក់លាងលុយកខ្វក់របស់ពួកគេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមឆបោកតាមទូរសព្ទដ៏ធំបំផុតរបស់ថៃ ត្រូវកាត់ទោសឲ្យជាប់គុក២៤ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


