សន្តិសុខសង្គម
សន្តិសុខយាមធនាគារម្នាក់ ដេកស្លាប់ក្នុងអង្រឹង បង្កការភ្ញាក់ផ្អើល
មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានទាំងព្រឹក បានចោមរោមមើល ខណៈបុរសសន្តិសុខធនាគារ ABA ម្នាក់ ទៅដេកយាមវេនយប់ ហើយស្លាប់ក្នុងអង្រឹង មុខធនាគារ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ០០ នាទីព្រឹក ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ មុខធនាគារ ABA ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។ បុរសរងគ្រោះឈ្មោះ កាល សាវីន ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិដើមភាគតិច ទំពួន មានលំនៅឋាន ភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមការឲ្យដឹងពីសន្តិសុខធនាគារ ABA ដូចគ្នាថា ពេលព្រឹក ពេលពួកគេទៅយាមវេនព្រឹក ស្រាប់តែឃើញជនរងគ្រោះនៅដេកក្នុងអង្រឹង មិនទាន់ក្រោកឡើង ក៏ទៅដាស់ឲ្យក្រោក តែពេលទៅអង្រួន ស្រាប់តែបុរសនោះ ឡើងរឹងទៅហើយ មិនដឹងថាគាត់ស្លាប់តាំងពីពេលណាមក។

ដោយឡែកតាមការឲ្យដឹងពីសមត្ថកិច្ចជំនាញ បច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ មិនមែនជាករណីឃាតកម្មទេ។

បន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច័យរួចមក សាកសពត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ វុទ្ធឦសាន





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


