KPT+
នាយករដ្ឋមន្ត្រីថៃ ៥ រូបឆ្លងកាត់ការសិក្សាពីសាលាល្បីៗទាំងក្នុងប្រទេស និងនៅបរទេស
ជាការពិតណាស់ ដើម្បីក្លាយជាអ្នកដឹកនាំប្រទេស ត្រូវតែមានសមត្ថភាពសិក្សានិងបទពិសោធន៍ក្នុងការរស់នៅប្រកបដោយភាពឆ្លាតវៃ ទើបអាចក្លាយជាអ្នកដែលអាចជំរុញប្រទេសឆ្ពោះទៅមុខបាន។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីទាំង៥រូបរបស់ប្រទេសថៃ សុទ្ធតែមានប្រវត្តិនៃការអប់រំពីសាលាល្បីៗទាំងក្នុងប្រទេស ខណៈអ្នកផ្សេងទៀតទទួលការសិក្សានៅឯក្រៅស្រុកថែមទៀត។
ខាងក្រោមនេះគឺជាអតីតនាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីចាំផ្ទះបច្ចុប្បន្ន ទាំង៥រូប សុទ្ធតែឆ្លងកាត់ការអប់រំពីសាលាល្បីៗ។
១ លោក Pita Limjaroenrat

អនាគតនាយករដ្ឋមន្ត្រីថៃទី ៣០ លោក Pita Limjaroenrat បានសិក្សានៅថ្នាក់អនុវិទ្យាល័យនៅមហាវិទ្យាល័យបាងកកគ្រីស្ទាន។ មុនពេលទៅសិក្សានៅនូវែលហ្សេឡង់នៅអាយុ ១១ ឆ្នាំនៅ Hamilton និងរស់នៅជាមួយគ្រួសារចិញ្ចឹមមួយ។ បន្ថែមពីលើការអប់រំនៅសាលា លោកធ្វើការក្រៅម៉ោងដើម្បីរកប្រាក់ដោយជិះកង់ទៅលក់កាសែត រើសផ្លែស្ត្របឺរី និងធ្វើជាអ្នកមើលថែឆ្កែ។ នៅពេលបញ្ចប់ការអប់រំមធ្យមសិក្សា លោក Pita បានបន្តការសិក្សានៅមហាវិទ្យាល័យពាណិជ្ជកម្ម និងគណនេយ្យ សាកលវិទ្យាល័យ Thammasat ផ្នែកហិរញ្ញវត្ថុ (កម្មវិធីភាសាអង់គ្លេស) បានបញ្ចប់ការសិក្សាដោយកិត្តិយសថ្នាក់ដំបូង បន្ទាប់មកបន្តទៅសិក្សាថ្នាក់អនុបណ្ឌិតនៅ មហាវិទ្យាល័យនយោបាយ និងអភិបាលកិច្ច សកលវិទ្យាល័យ Harvard ស្របជាមួយនឹងការគ្រប់គ្រងពាណិជ្ជកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ជាសាកលវិទ្យាល័យដែលល្បីល្បាញជាយូរមកហើយ សម្រាប់ការស្រាវជ្រាវ និងការអប់រំផ្នែកគីមីវិទ្យា រូបវិទ្យា និងវិស្វកម្មក្នុងវិស័យផ្សេងៗជុំវិញពិភពលោក។
២ លោក ប្រាយុទ្ធ ចាន់អូចា

នាយករដ្ឋមន្ត្រីថៃទី ២៩ និងជាប្រធានបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង បានបញ្ចប់ថ្នាក់បឋមសិក្សាថ្នាក់ទី ៧ ពីសាលា Sahakit Wittaya ខេត្តលពបុរី ដែលម្តាយជាគ្រូបង្រៀន។ ក្រោយមកលោកបានបន្តការសិក្សាថ្នាក់ទី១ នៅសាលា Pibulwitthayalai ខេត្តលពបុរី ប៉ុន្តែក្រោយពីរៀនបានតែមួយឆ្នាំក៏លាលែងព្រោះឪពុកគាត់ជាមន្ត្រីយោធា ហើយត្រូវធ្វើចំណាកស្រុកទៅខេត្តជាច្រើន។ ក្រោយមក លោកបានបន្តការសិក្សានៅសាលា Wat Nuannoradit ក្នុងទៅក្រុងបាងកក រហូតដល់ចប់អនុវិទ្យាល័យទី៣ ហើយបានបន្តការសិក្សានៅសាលាយោធា រហូតដល់បានបញ្ចប់ការសិក្សាជានិស្សិតត្រៀមលក្ខណៈយោធាជំនាន់ទី១២ និងជាសិស្សនាយទាហាននាយទាហានរងព្រះជរាជ័យទី២៣ និងជាអតីតនិស្សិតនៃមហាវិទ្យាល័យការពារជាតិ។
៣ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា

នាយករដ្ឋមន្ត្រីថៃទី ២៨ និងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសថៃ បានបញ្ចប់ថ្នាក់អនុវិទ្យាល័យពី មហាវិទ្យាល័យ Regina Coeli, វិទ្យាល័យ Yupparaj Wittayalai បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យឈៀងម៉ៃ ជំនាន់ទី២១ ក្នុងឆ្នាំ១៩៨៨ ហើយបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ Kentucky State សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩០។
៤ ឧបនាយករដ្ឋមន្ត្រី អាភីស៊ីត វេចាជីវ៉ា

នាយករដ្ឋមន្ត្រីថៃទី២៧ បានចូលរៀននៅមហាវិទ្យាល័យ Eton College ប្រទេសអង់គ្លេស ហើយបានទទួលបរិញ្ញាបត្រ និងអនុបណ្ឌិតពីសាកលវិទ្យាល័យ Oxford។ ក្រៅពីនេះលោកក៏ជាអតីតសាស្ត្រាចារ្យនៅរាជបណ្ឌិត្យសភាយោធាចល Chulalongkorn និងសាកលវិទ្យាល័យ Thammasat។
៥ ឧបនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា

នាយករដ្ឋមន្ត្រីថៃទី ២៣ នៃប្រទេសថៃបានបញ្ចប់ថ្នាក់វិទ្យាល័យពីមហាវិទ្យាល័យ Montfort ក្នុងឆ្នាំសិក្សា ១៩៦៥ និងឧត្តមសិក្សានៅសាលាត្រៀមកងយោធពលខេមរភូមិន្ទថ្នាក់ទី ១០ (១៩៦៩) និងបណ្ឌិត្យសភានគរបាលភូមិន្ទ ថ្នាក់ទី ២៦ ក្នុងឆ្នាំ ១៩៧៣ ដោយទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងថ្នាក់។ លោកបានទទួលអាហារូបករណ៍ពីការិយាល័យគណៈកម្មការសេវាស៊ីវិល (OCSC) ក្នុងវិស័យយុត្តិធម៌ នៅសាកលវិទ្យាល័យ Eastern Kentucky បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៧៥ ហើយបានបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sam Houston State ក្នុងឆ្នាំ ១៩៧៨ ហើយបានទទួលបណ្ឌិតកិត្តិយស ក្នុងវិស័យសារព័ត៌មាន និងទំនាក់ទំនងមហាជន សាកលវិទ្យាល័យ Thammasat ឆ្នាំ ១៩៩៤៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន ៖កូនស្រីពៅលោក ថាក់ស៊ីន ជិះយន្តហោះទៅជួបឪពុក និងលោកស្រី យីងឡាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


