ព័ត៌មានអន្ដរជាតិ
នាវាចិន ចាកចេញពីដែនទឹកវៀតណាម ហើយ
នាវាស្រាវជ្រាវចិន និងនាវាអម ដែលប្រតិបត្តិការអស់រយៈពេលជិតមួយខែមកហើយ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាមក្នុងសមុទ្រចិនខាងត្បូង បានចាកចេញពីដែនទឹកទាំងនោះហើយ កាលពីយប់ថ្ងៃចន្ទទី៥ខែមិថុនា បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់ អាមេរិក-ចិន។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នកជំនាញ តាមដាននាវា។

បើយោងតាមទិន្នន័យពីក្រុមតាមដាននាវា, នាវាចិន Xiang Yang Hong 10 បានចាប់ផ្តើមធ្វើប្រតិបត្តិការក្នុង EEZ របស់វៀតណាម កាលពីថ្ងៃទី៧ខែឧសភា ហើយតែងតែឆ្លងកាត់តំបន់រុករកឧស្ម័ននិងប្រេង ដែលដំណើរការដោយក្រុមហ៊ុនរុស្ស៊ី។
កាលពីថ្ងៃចន្ទ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកនិងចិន បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង, នាវាចិននិងនាវាអមជាង១០គ្រឿង បានចាប់ផ្តើមធ្វើដំណើរវិលត្រឡប់ទៅកោះហៃណានរបស់ចិនវិញ ដោយចាកចេញពីតំបន់ EEZ របស់វៀតណាម នៅពេលពាក់កណ្តាលអធ្រាត្រ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលសួរអំពីនាវាទាំងនោះ ក្រសួងការបរទេសចិន មិនបានធ្វើអត្ថាធិប្បាយអំពីលើការវិលត្រឡប់ទៅកាន់កោះ ហៃណាន នោះទេ។
ប៉ុន្តែក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “នាវាស្រាវជ្រាវវិទ្យាសាស្ត្ររបស់ចិន ដែលអនុវត្តសកម្មភាពស្រាវជ្រាវធម្មតានៅក្នុងដែនសមុទ្រ ក្រោមដែនសមត្ថកិច្ចរបស់ប្រទេសចិន គឺស្របតាមច្បាប់ និងត្រឹមត្រូវ”។
គួរបញ្ជាក់ថា នៅក្រោមច្បាប់អន្តរជាតិ នាវាត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ EEZ បរទេស ប៉ុន្តែការស្ទាបស្ទង់ភូមិសាស្រ្តដែលគ្មានការយល់ព្រម គឺមិនត្រូវបានអនុញ្ញាតឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


