សន្តិសុខសង្គម
ប្រជានេសាទប្រាប់ពីមូលហេតុដែលបទល្មើសនេសាទមិនថមថយ
ស្របពេលបច្ចុប្បន្នការប្រព្រឹត្តដោយក្រុមជនទុច្ចរិតបានដាក់ឧបករណ៍ខុសច្បាប់ពង្រាយស្ទាក់ចាប់យកត្រីរាប់រយ និងពាន់ម៉ែត្រពាសពេញផ្ទៃបឹងទន្លេសាបយ៉ាងអនាធិបតេយ្យនាសព្វថ្ងៃនេះ ដែលប្រជានេសាទជាលក្ខណៈគ្រួសារបានឃើញដូចមិនមានការថមថយឡើយ។ នេះបើតាមការលើកឡើងរបស់ពួកគាត់ជាគ្រួសារនេសាទជាលក្ខណៈគ្រួសារក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផងដែរ ដែលបានឲ្យ កម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា។

ប្រភពដដែលបន្តថា អ្វីដែលបង្កឲ្យបទល្មើសនេសាទមិនអាចថមថយបានដោយសារសមត្ថកិច្ចដែលចុះបង្ក្រាបម្តងៗបានត្រឹមប្រមូលឧបករណ៍នានាដុតបំផ្លាញចោលប៉ុណ្ណោះ ហើយម្ចាស់បទល្មើសមិនដែលឃើញឃាត់ខ្លួនយកទៅចាត់ការផ្លូវច្បាប់ណាមួយឡើយ ដែលជាមូលហេតុឲ្យជននោះនៅតែបន្តសកម្មភាពប្រព្រឹត្តបបទល្មើសដោយមិនញញើតដដែល ។

ដោយឡែកបើផ្អែកលើរបាយការណ៍ និងវត្ថុតាងនានាដែលមន្ត្រីជំនាញចុះបង្ក្រាបនិងរឹបអូសបានកាលពីថ្ងៃទី០៤ ខែមិថុនា នៅចំណុចភូមិសាស្ត្រ លើ៣ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ដែលមន្ត្រីផ្នែករដ្ឋបាលជលផលព្រែកទាល់នៅស្រុកឯកភ្នំបានដឹកនាំកម្លាំងក្នុងសហគមន៍ចុះបង្ក្រាបបានដកហូតឧបករណ៍ខុសច្បាប់ជាច្រើនក្នុង នោះមាន៖ របាំងសាច់អួនប្រវែងសរុប១,៣០០ម៉,បង្គោលឈើចំនួន៦០០ដើម ,ឡុកចាប់ត្រីចំនួន១២ឡុក និងប្រលែងកូនត្រីចំនួន១០០គីឡូក្រាមផង ។

បើទោះជាយ៉ាងណាប្រជានេសាទជាលក្ខណៈគ្រួសារ បានសំណូមពរដល់លោកអភិបាលខេត្តមេត្តាជួយពង្រឹង និងទប់ស្កាត់បទល្មើសនេសាទឲ្យមានប្រសិទ្ធិភាព បើមិនដូច្នេះទេ បទល្មើសកាន់តែរីកធំឡើងធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពួកគាត់ដែលមានមុខរបរជាអ្នកនេសាទលក្ខណះគ្រួសារដើម្បីផ្គត់ផ្គង់របបអាហារប្រចាំថ្ងៃរបស់ពួកគាត់មិនខាន។ ពួកគាត់បន្តថា “ពួកគាត់ចង់ឃើញក្រុមន្ត្រីជំនាញ ពេលចុះបង្ក្រាបម្តងៗត្រូវឃាត់ខ្លួនជនប្រព្រឹត្តទៅអនុវត្តផ្លូវច្បាប់ និងពិន័យផងទើបមានប្រសិទ្ធិភាព” “ហើយពួកគាត់ចង់ឃើញមន្ត្រីខេត្តអនុវត្តអនុសាសន៍របស់សម្តេចឲ្យបានយូរអង្វែង កុំធ្វើដូចសត្វអំពិលអំពេកចឹង បើមិនចឹងទេសូម្បីតែប្រហុកក៏ពួកគាត់រកបរិភោគមិនបានផង”៕
អត្ថបទ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


