ជីវិតកម្សាន្ដ
តារាស្រី K-POP ៦ រូប មានសម្រស់ស្អាតខ្លាំង រហូតនារីៗចង់បានទម្រង់មុខដូច
គេហទំព័រ Danmee បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិតារាស្រី K-POP លើប្រធានបទ “មុខដែលអ្នកចង់មាន” ។ ក្នុងចំណោមក្រុមគំរូទាំងអស់សរុបជាង ៥,៦៦០ ខណៈលទ្ធផលស្ទង់មតិមានតារាស្រី៦ដួង មានមុខស្អាតខ្លាំងដល់ថ្នាក់នារីៗជាច្រើនប្រាថ្នាចង់បានទម្រង់មុខបែបនេះផងដែរ។
ខាងក្រោមនេះ គឺជាតារាស្រីកូរ៉េខាងត្បូង៦រូប ដែលមានទម្រង់មុខស្អាត រហូតមានមនុស្សជាច្រើនចង់វះកាត់មុខឲ្យដូចពួកនាង។
១ Irene សមាជិកក្រុម Red Velvet
Bae Joo-hyun ដែលត្រូវបានគេស្គាល់ថាជា Irene គឺជាតារាចម្រៀង ពិធីករទូរទស្សន៍ និងជាតារាសម្តែងរបស់កូរ៉េខាងត្បូង។ មេដឹកនាំក្រុមចម្រៀងនារី Red Velvet រូបនេះ ត្បិតថាកម្ពស់មិនសូវជាខ្ពស់ជាងគេក្នុងក្រុមក្ដី ប៉ុន្តែបើនិយាយពីសម្រស់នា ងគឺស្អាតខ្លាំងរហូតមានគេប្រៀបនាងដូចជាព្រះនាងថែមទៀត។
២ Tzuyu សមាជិកក្រុម TWICE
Chou Tzuyu គឺជាតារាចម្រៀងតៃវ៉ាន់ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។ នាងគឺជាសមាជិកតៃវ៉ាន់តែម្នាក់គត់នៃក្រុមចម្រៀងស្រី Twice ដែលបង្កើតឡើងដោយ JYP Entertainment ក្នុងឆ្នាំ២០១៥។ សម្រស់របស់នាងត្រូវគេប្រដូចនឹងរាជិនីផ្កាចិន ដោយសារតែនាងមានមុខពីធម្មជាតិសុទ្ធសាធ។
៣ Jisoo សមាជិកក្រុម BLACKPINK
Kim Jisoo គឺជាតារាចម្រៀង និងជាតារាសម្តែងរបស់កូរ៉េខាងត្បូង។ នាងគឺជាសមាជិកក្រុមចម្រៀងស្រីកូរ៉េខាងត្បូង Blackpink ដែលបង្កើតឡើងដោយ YG Entertainment ក្នុងខែសីហា ឆ្នាំ ២០១៦។ ត្បិតថាមិនសូវលេចធ្លោខ្លាំងក្នុងក្រុមតែបើនិយាយពីសម្រស់ Jisoo នាងតែងតែលើសគេ រហូតដល់ថ្នាក់ក្លាយជាតួឯកស្រីក្នុងរឿងភាគកូរ៉េថែមទៀត។
៤ karina សមាជិកក្រុម aespa
karina មានអាយុត្រឹម២៣ឆ្នាំប៉ុណ្ណោះ! ប៉ុន្តែសម្រស់នាងតែងតែលេចធ្លោលើឆាកតន្រ្តី ដែលនារីៗជាច្រើនប្រថ្នាចង់បានសម្រស់របស់នាងមកជារបស់ផ្ទាល់ខ្លួន។
៥ Jang Won Young សមាជិកក្រុម IVE
Jang Wonyoung គឺជាតារាចម្រៀងកូរ៉េខាងត្បូង។ នាងជាសមាជិករបស់ Ive ក្រោមផលិតកម្ម Starship Entertainment និងជាអតីតសមាជិកនៃក្រុមនារីគម្រោង Iz*One។ ទោះយ៉ាងណាក៏ដោយ សម្រស់របស់នាងតែងទេត្រូវបានគេលើកមកនិយាយ ពីភាពស្រគត់ស្រគំនិងភាពទន់ភ្លន់របស់នាង។
៦ Seol Yoon សមាជិកក្រុម NMIXX
Seol Yoon A និងមានឈ្មោះលើឆាក Sullyoon គឺជាតារាចម្រៀងនៅក្រោមផលិតកម្ម JYP Entertainment ។ នាងគឺជាសមាជិកក្រុមចម្រៀងស្រី NMIXX ដែលមានវ័យក្មេងខ្លាំង។ ដូច្នេះសម្រស់នាងលេចធ្លោ មិនមែនជារឿងចម្លែកនោះទេ។ ជាពិសេសស្រីៗជាច្រើននៅប្រទេសកូរ៉េ ប្រាថ្នាចង់បានមុខដូចនាងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល