កីឡា
Kylian Mbappe មិនព្រមបន្តកុងត្រាថ្មីជាមួយក្លិបអ្នកមានPSG
Kylian Mbappe បានសរសេរលិខិតទៅកាន់ក្លិប Paris Saint-Germain ដើម្បីជូនដំណឹងពីការសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយក្លិបទៀតទេ។
កិច្ចសន្យារបស់ Mbappe មានសុពលភាពរហូតដល់ចប់រដូវកាល ២០២៣-២៤ ហើយដោយក្លិប PSG មិនចង់ឱ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះចាកចេញដោយគ្មានតម្លៃខ្លួននោះទេ ដូច្នេះរូបគេអាចនឹងត្រូវបានលក់ចេញនៅរដូវក្តៅខាងមុខ។

សង្រ្គាមដេញថ្លៃក្នុងការនាំយកកីឡាករ Mbappe ក្នុងនោះក៏មានក្លិបយក្ស Real Madrid និងក្លិបធំៗនៅអង់គ្លេស Chelsea, Manchester City និង Manchester United ជាដើម។
សម្រាប់ Mbappe ផ្ទាល់ចង់ចូលរួមជាមួយ Real Madrid ក្នុងនាមអាជីពជាកីឡាករបាល់ទាត់។ រហូតដល់ពេលនេះ កីឡាករបារាំងវ័យ២៤ឆ្នាំបង្ហាញខ្លួនលើទីលានឲ្យក្លិប PSG ចំនួន១៧៦ប្រកួត ដោយស៊ុតបញ្ចូលទីបាន ១៤៨ គ្រាប់។
រូបគេមិនបានលាក់បាំងពីការពិតទេដែលធំដឹងក្តីឡើងជាអ្នកគាំទ្រក្លិប Real Madrid ហើយគាត់មានក៏បានខិតជិតក្នុងការផ្លាស់ទៅក្លឹប Real Madrid កាលពីរដូវក្តៅមុនផងដែរ មុនពេលរូបគេបន្តកុងត្រាថ្មី។ PSG បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពី Kylian Mbappe សម្រេចចិត្តមិនបន្តកុងត្រាថ្មី៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Skysports
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


