Connect with us

កីឡា

Jesús Navas ជាកីឡាករទី១​ក្នុងប្រវត្តិសាស្រ្តឈ្នះ​​ពាន​​ធំៗ​៣​​​​​​ផ្សេងគ្នាជាមួយអេស្ប៉ាញ

បានផុស

នៅ

កីឡាករ Jesús Navas បានបង្កើតកំណត់ត្រាប្រវតិ្ត​ផ្ទាល់​ខ្លួន​ថ្មីមួយជាមួយ​ក្រុមជម្រើសជាតិ អេស្ប៉ាញ បន្ទាប់សមរភូមិវាលស្មៅក្នុងពានរងា្វន់ UEFA Nation League នៅទឹកដីប្រទេស ហូឡង់​បាន​បញ្ចប់​ទៅ​កាល​ពី​ចុង​សប្តាហ៍​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​គោជល់ អេស្ប៉ាញ  បាន​ក្លាយជាម្ចាស់ពានរង្វាន់ UEFA Nation League ឆ្នាំ២០២៣ តាម​រយៈ​ជ័យជម្នះ​លើ​ជម្រើស​ជាតិ ក្រូអាត ក្នុងលទ្ធផលយ៉ាងតានតឹងដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤។

Jesús Navas ជាកីឡាករជម្រើសជាតិ អេស្ប៉ាញ ដំបូងគេ​ក្នុងប្រវត្តិ​សាស្ត្រ​ដែល​បាន​ឈ្នះពានរង្វាន់ធំៗ​៣​​ផ្សេងគ្នាជាមួយក្រុមជម្រើសជាតិ។ ទី​១ អេស្ប៉ាញ​បាន​ឈ្នះ​ជើង​ឯក​ពិភព​លោក (World Cup) ឆ្នាំ​២០១០។ ទី​២ ​ឆ្នាំ​​២០១២​​ អេស្ប៉ាញ​បាន​ឈ្នះ​ជើង​ឯក​ទ្វីប​អឺរ៉ុប (European Championship) និងទី​៣​​ចុង​ក្រោយ​បំផុត​បាន​ឈ្នះ​ជើង​ឯក​អឺរ៉ុប​ UEFA Nation League ឆ្នាំ២០២៣។

ស្ថិត​ក្នុងវ័យ៣៧ ឆ្នាំ Navas បានលេងពេញមួយប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ អ៉ីតាលី ហើយ​​ត្រឹមតែ​៧២ម៉ោងក្រោយ រូបគេ​បាន​លេង​​ជាង៩០នាទី​ទៀត​ក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមក្រូអាតនៅទីក្រុង Rotterdam។ រូប​គេ​ត្រូវបានដូរ​ចេញ​ និង​​ជំនួស​វិញ​ដោយ​ខ្សែការពារស្លាបស្តាំ Carvajal នៅ​នាទី​៩៧​សម្រាប់​ម៉ោងបន្ថែម១៥នាទីពីរដង។

ក្នុងវគ្គជម្រុះក្នុងពូល ក្រុមជម្រើសជាតិ អេស្ប៉ាញ ស្ថិតក្នុង ពូល A2 ដោយប្រកួត៦ លើក ឈ្នះ៣ ស្មើ​២ ចាញ់​១ មាន១១ពិន្ទុ ឈរនៅលេខ១។ ចំណែក្រុមជម្រើសជាតិ ក្រូអាត ស្ថិតក្នុង ពូល A1 ដោយប្រកួត​៦លើក ឈ្នះ៤ ស្មើ១ ចាញ់១ មាន១៣ពិន្ទុ ឈរនៅលេខ១។ មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិ អេស្ប៉ាញបានទម្លាក់ ក្រុមជម្រើសជាតិ អ៊ីតាលី ដោយលទ្ធផល ២-១ ហើយ ក្រុមជម្រើសជាតិ ក្រូអាត បានទម្លាក់ក្រុមជម្រើសជាតិ ហូឡង់ ដែលជាម្ចាស់ផ្ទះ ដោយលទ្ធផល ៤-២។

សម្រាប់កីឡាករ Jesús Navas បានបង្ហាញខ្លួនបាន ៦២៨ លើកឲ្យក្លិបក្នុងអាជីពជាកីឡាករបាល់ទាត់ដោយផ្តើមចេញពីយុវជនរបស់ក្លិប Sevilla។ រូបគេក៏ជាសមាជិកដ៏សំខាន់ដែលជួយឲ្យក្លិប  Sevilla ឈ្នះពានរង្វាន់ Europa League ២០២៣ ផងដែរ។ សម្រាប់ក្លិប និងជម្រើសជាតិ Navas បានសម្រេចសមិទ្ធផលជាច្រើនក្នុងអាជីពជាកីឡាករបាល់ទាត់៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ

ព័ត៌មានជាតិ១៨ នាទីutes មុន

អាជ្ញាធរខេត្តក្រចេះ ប្រាប់ពលករ​ខ្មែរដែល​វិល​ត្រលប់ពីប្រទេសថៃកុំបារម្ភរឿងអត់ការងារធ្វើ

សេដ្ឋកិច្ច៣១ នាទីutes មុន

អ្នកជំនាញ៖ បើឈឺចាប់ការឈ្លានពានពីបរទេស ចាប់ផ្ដើមគាំទ្រផលិតផលក្នុងស្រុក

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ពលករមីយ៉ាន់ម៉ាមួយចំនួនត្រូវថៃធ្វើបាប ព្រោះច្រឡំថាជាជនជាតិខ្មែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម