Connect with us

សេដ្ឋកិច្ច

វៀតណាម ជោគជ័យនាំចេញផ្លែគូលែនទៅទីផ្សារ អាមេរិក និងលក់បាន ៣៣ ដុល្លារក្នុងមួយគីឡូក្រាម

បានផុស

នៅ

វៀតណាមបានជោគជ័យ​នាំចេញផ្លែគូលែនស្រស់ចំនួនជាង ១.០៨ តោនពីខេត្ត Bac Giang ភាគខាងជើងទៅលក់នៅលើទីផ្សារអាមេរិកជាលើកដំបូង ជាពិសេសលក់បាន​តម្លៃ ៣៣ ដុល្លារក្នុងមួយគីឡូក្រាម នៅក្នុងទីផ្សារទំនើបជាច្រើនក្នុងទីក្រុង Houston រដ្ឋ Texas ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Global Food នៅទីក្រុង Luc Ngan ខេត្ត Bac Giang របស់វៀតណាមបានជ្រើសរើសផ្លែគូលែនយ៉ាងហ្មតចត់ ហើយបានប្រើបច្ចេកវិទ្យា​សម្លាប់មេរោគនៅក្នុងផ្លែឈើមកពីប្រទេសអ៊ីស្រាអែល ដើម្បីធានាគុណភាពផ្លែឈើ​ឲ្យនៅស្រស់ ​អំឡុងពេលដឹកជញ្ជូនទៅអាមេរិក​ ដែលត្រូវចំណាយពេលប្រហែលជា​ ៥ ថ្ងៃ ។

លោកស្រី Nguyen Thi Kim Huyen ស្ថាបនិក និងជាប្រធានក្រុមហ៊ុននាំចូលរបស់សហរដ្ឋអាមេរិក LNS International Corporation បាននិយាយថា ផ្លែគូលែនវៀតណាមមានក្លិនក្រអូបខុសពីគេ មានគ្រាប់តូច និងរសជាតិផ្អែមល្មម ហើយអាចរក្សាភាពស្រស់រហូតដល់ ៧ ថ្ងៃក្នុងផ្សារទំនើប ។

លើសពីនេះ ក្រុមហ៊ុន LNS បានដាក់ការបញ្ជាទិញចំនួន ៨ តោនទៀតដើម្បីលក់នៅរដ្ឋតិចសាស់ កាលីហ្វ័រញ៉ា វ៉ាស៊ីនតោន និងរដ្ឋ Orego ​ហើយ​នឹងមានការបញ្ជាទិញ​លើកទី ៣ និងទី៤ ក្នុងបរិមាណជាងជិត ១០ តោន​​ក្នុងឆ្នាំនេះ ។

វៀតណាម បានព្យាយាមនាំចេញផ្លៃ​គូលែនស្រស់ទៅកាន់ទីផ្សារអាមេរិក​ ចាប់តាំងពីឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែមិនទទួលបានជោគជ័យដោយសារតែមិនត្រូវតាមស្តង់ដាគុណភាព ។

ដោយឡែកខេត្ត Bac Giang ជា​ខេត្ត​ដែល​ដាំផ្លែគូលែន​ធំ​ជាង​គេបំផុត​ក្នុង​ប្រទេស​វៀតណាម ​នឹងគ្រោង​នាំ​ចេញផ្លែគូលែន​ចំនួន ៩៦,០០០ តោន​នៅ​ឆ្នាំ​នេះទៅកាន់ទីផ្សារសំខាន់ៗដូចជា ចិន អាមេរិក អូស្ត្រាលី និងជប៉ុនជាដើម ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Vn Express

ចុចអាន ៖ វៀតណាម នៅតែអាចគ្រប់គ្រងបានឥណទានដែលមានហានិភ័យខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

យកថ្ងៃរំលឹកទិវាជាតិនៃការចងចាំ រដ្ឋមន្ត្រីមហាផ្ទៃ ប្ដេជ្ញារួមទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍កើតឡើងវិញឡើយ

ព័ត៌មានជាតិ២១ នាទីutes មុន

លោក សរ សុពុត្រា៖ រូបិយវត្ថុជាតិ ដើរតួនាទីសំខាន់ក្នុងការសម្រួលសកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យរស់រវើក

កីឡា២៨ នាទីutes មុន

Nick Taylor ថា រ៉ាប៊ី​ ជាភរិយា​ដ៏​អស្ចារ្យ​ ឃើញថ្ងៃ​ដំបូង​ចង់​រៀប​ការតែ​ម្តង

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ត្រាំ បដិសេធដាក់​ទណ្ឌកម្មថ្មីលើរុស្ស៊ី ដោយ​ផ្តល់អាទិភាពដល់កិច្ចចរចាបទឈប់បាញ់មុន​សិន

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​ចិន​ទម្លាក់អត្រាការប្រាក់សំខាន់ៗ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងបរិបទ​ពន្ធ

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៥ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានជាតិ១៩ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅវៀតណាម តើជាប្រផ្នូលអាក្រក់ឬយ៉ាងណា?

Sokha Hotels

ព័ត៌មានពេញនិយម