Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! លោក ប្រាយុទ្ធ ប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ ក្រោយកាន់អំណាច ៩ ឆ្នាំ

បានផុស

នៅ

នាយករដ្ឋមន្ត្រីផុតអាណត្តិថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ បន្ទាប់ពីឡើងកាន់អំណាចអស់រយៈពេល ៩ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសរបស់អតីតមេទ័ពវ័យ ៦៩ ឆ្នាំរូបនេះធ្វើឡើង នៅពេលដែលសភាថ្មីនឹងកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខភាពរូបណានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃ ប៉ុន្តែទោះជាយ៉ាងណា លោកនឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ។

ទន្ទឹមនោះ ការប្រកាសចូលនិវត្តន៍ពីឆាកនយោបាយរបស់លោក ប្រាយុទ្ធ ក៏កើតឡើង បន្ទាប់ពីគណបក្សថៃរួបរួមជាតិ (UTN) របស់លោកចាញ់ការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា ដែលនៅក្នុងនោះគណបក្សនេះទទួលបានសំឡេងត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងចំណោម ៥០០ អាសនៈសភា ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ ឆ្នាំ ចាប់តាំងពីរដ្ឋប្រហារ លោក ប្រាយុទ្ធ បានរួចផុតពីបញ្ហាប្រឈមជាច្រើនតាមរយៈសំណុំរឿងតុលាការ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងការតវ៉ាតាមដងផ្លូវដោយក្រុមអ្នកប្រឆាំងជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ ស្ថានការណ៍នៅថៃ មិនស្រួល មុនពេលសភា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម