សេដ្ឋកិច្ច
មកដឹងតម្លៃអង្ករដែល ថៃ និងវៀតណាម លក់បានក្នុងមួយតោន
នៅឆ្នាំនេះ ប្រទេសផ្គត់ផ្គង់អង្ករធំលំដាប់លេខ ២ និងលេខ ៣ របស់ពិភពលោក គឺថៃ និងវៀតណាម ពិតជាត្រូវប៉ាន់ខ្លាំងមែនទែន បន្ទាប់ពីឥណ្ឌាបានផ្អាកការនាំចេញអង្ករ ស្របពេលតម្លៃអង្ករពិភពលោកបានឡើងថ្លៃរហូតដល់ ៨០ ដុល្លារក្នុងមួយតោន ។

តម្លៃអង្ករនៅវៀតណាម ត្រូវបានពាណិជ្ជករអន្តរជាតិរំពឹងថា នឹងអាចលក់បានតម្លៃដល់ជាង ៧០០ ដុល្លារក្នុងមួយតោន សម្រាប់អង្ករដែលមានគុណភាពខ្ពស់ ។ ខណៈអង្ករ ស វិញ អាចលក់បានក្នុងតម្លៃ ៦១៨ ទៅ ៦២២ ដុល្លារ ដោយលើសពីតម្លៃពីមុន លក់ត្រឹមតែ ៥១៥ ទៅ ៥២៥ ដុល្លារប៉ុណ្ណោះក្នុងមួយតោន ។ ទន្ទឹមនឹងនេះ វៀតណាមរំពឹងនឹងអាចសម្រេចបានការនាំចេញអង្កររហូតដល់ទៅជាង ៨ លានតោនឯណោះក្នុងឆ្នាំ ២០២៣ នេះ ។
ដោយឡែក អង្ករថៃ ដែលជាប្រភេទអង្ករ ស បានឡើងតម្លៃរហូតដល់ ៦៤៨ ដុល្លារក្នុងមួយតោន ខណៈតម្លៃពីមុន លក់ត្រឹមតែ ៥៤៥ ដុល្លារប៉ុណ្ណោះក្នុងមួយតោន ។ លើសពីនេះ មិនខុសគ្នាពីវៀតណាមឡើយ, អង្ករថៃ អាចនឹងមានតម្លៃដល់ ៧០០ ដុល្លារក្នុងមួយតោនដូចគ្នា សម្រាប់អង្ករដែលមានគុណភាពខ្ពស់ ។

សម្រាប់ថៃ ទោះបីជាឆ្នាំនេះអាចជួបប្រទះភាពរាំងស្ងួតមិនសូវមានទឹកសម្រាប់ធ្វើស្រែក៏ដោយ ប៉ុន្តែនៅតែដាក់គោលដៅនាំចេញអង្ករឲ្យបាន ៨ លានតោនក្នុងឆ្នាំនេះ ពោលគឺកើនឡើងពី ៧.៧១ លានតោនកាលពីឆ្នាំមុន ។
គួរបញ្ជាក់ថា គិតត្រឹមតែរយៈពេល ៧ ខែប៉ុណ្ណោះ វៀតណាមសម្រេចបានការនាំចេញអង្កររហូតដល់ ៤.៤៨ លានតោន ពោលតិចជាងថៃ ដែលបាននាំចេញក្នុងបរិមាណដល់ទៅ ៤.៨០ លានតោន ៕
ប្រែសម្រួល៖ នាង រតនៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ