ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ទិញទូផ្ទះបាយចាស់តពីសេដ្ឋី បែរឃើញដុំមាសសុទ្ធតម្លៃជាង ៧លានដុល្លារ
បុរសម្នាក់បានទិញទូផ្ទះបាយដែលមានសភាពទ្រុឌទ្រោមពីសេដ្ឋីវ័យចំណាស់ ក្រោយមកគាត់បានប្រទះឃើញដុំមាសសុទ្ធលាក់ទុកនៅខាងក្នុងចំនួន ៣ តម្លៃជាង ៧ លានដុល្លារ ប៉ុន្តែចុងក្រោយក៏សម្រេចចិត្តបញ្ជូនវាទៅប៉ូលិសវិញ។

ត្រលប់ទៅឆ្នាំ ២០១៩ បុរសម្នាក់ AJ ដែលរស់នៅក្នុងប្រទេសដាណឺម៉ាក បានបង្កើតភាពច្របូកច្របល់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ គាត់គឺជាអ្នកស្រឡាញ់វត្ថុបុរាណ ហើយបានចំណាយប្រាក់ ១០០ អឺរ៉ូ (ជិត ១០០ ដុល្លារ) ដើម្បីនាំយកទូផ្ទះបាយចាស់មួយ ដែលធ្លាប់ជាកម្មសិទ្ធិរបស់មហាសេដ្ឋីចូលនិវត្តន៍ បានស្លាប់ក្នុងខែមីនា ឆ្នាំ ២០១៩។
ក្នុងអំឡុងពេលជួសជុលទូផ្ទះបាយដែលទិញ AJ មិនអាចជឿភ្នែករបស់គាត់បានឡើយ នៅពេលដែលគាត់បានរកឃើញថាមានអ្វីមួយកំពុងលាក់នៅពីក្រោយជញ្ជាំងថត។ វាបានក្លាយជាមាសសុទ្ធចំនួន ៣ ដុំ មានទម្ងន់ដល់ទៅ ៤,៨៧ គីឡូក្រាម ដែលមានតម្លៃប្រហែល ១៩១,០០០ អឺរ៉ូ (៧លានដុល្លារ)។ ប៉ុន្តែនៅទីបំផុត គាត់ក៏សម្រេចប្រគល់កំណប់នេះទៅឲ្យអាជ្ញាធរ ជំនួសឲ្យការលក់ ដើម្បីយកប្រាក់ចាយវាយ។
យ៉ាងណាមិញ ប៉ូលិសមូលដ្ឋានបានបង្ហើបប្រាប់សារព័ត៌មានថា ដុំមាសបានលាក់នៅក្នុងទូដាក់ចាននោះជាច្រើនទសវត្សរ៍មកហើយ ស្របពេលដែលបុរសនេះក៏ធ្វើនៅរឿងដ៏ត្រឹមត្រូវ ព្រោះមាសដែលលាក់ទុកមិនមែនជាកម្មសិទ្ធិរបស់គាត់ឡើយ។
ទោះជាយ៉ាងណាក៏មានហរតុការណ៍ស្រដៀងគ្នានេះ កើតឡើងនៅដើមឆ្នាំ ២០១៧ នៅពេលដែលជាងជួសជុលឧបករណ៍អាយុ ៦១ឆ្នាំម្នាក់បានរកឃើញកាក់ចំនួន ៩១៣ ដែលជីកនៅចន្លោះឆ្នាំ ១៨៤៧ និង ១៩១៥ ខណៈពេលដែលកំពុងជួសជុលព្យាណូសម្រាប់សាលារៀនមួយក្នុងប្រទេសអង់គ្លេស។ កាលណោះអ្នកជំនាញប៉ាន់ស្មានថាមានតម្លៃដល់ទៅ ៥០០,០០០ផោន(៦៣៤,២០៧ដុល្លារ) ។
វាត្រូវបានគេដឹងថាព្យាណូជាកម្មសិទ្ធិរបស់ប្តីប្រពន្ធវ័យចំណាស់មួយ ដែលមិនបានដឹងអ្វីទាំងអស់អំពីកំណប់ទ្រព្យរបស់ខ្លួន។ ត្បិតថា ពួកគេជាម្ចាស់ព្យាណូដែលបាននៅក្នុងផ្ទះអស់រយៈពេល ៣៣ ឆ្នាំ រហូតដល់ទីបំផុតបានបរិច្ចាគវាទៅសាលារៀនដែលត្រូវការឧបករណ៍នៅ Shropshire ប្រទេសអង់គ្លេស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារចង់បានសំណង បុរស ចិន ម្នាក់ ត្រូវរថយន្តបុក ២០ដង ក្នុងពេល២ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


