សុខភាព
តើប៊ីចេង អាចមានអត្ថប្រយោជន៍ ចំពោះសុខភាពអត់?
គ្រឿងផ្សំដែលជួយឲ្យអាហារកាន់តែមានរសជាតិឆ្ងាញ់ឡើងនោះ គឺប៊ីចេង។ ក្រៅពីជួយធ្វើឲ្យអាហារឆ្ងាញ់ជាងមុន តើប៊ីចេងមានអត្ថប្រយោជន៍ចំពោះសុខភាពដែរ ឬទេ?

សម្រាប់ចម្ងល់នេះដែរវេជ្ជបណ្ឌិត លី ឬទ្ធីគុណ បានឲ្យដឹងថា ប៊ីចេងគឺជាគ្រឿងផ្សំរបស់អាហារ ដែលជាទូទៅត្រូវបានទទួលស្គាល់ថាមានសុវត្ថិភាពចំពោះសុខភាព។ ចំណែកអ្នកមានអាការៈឈឺក្បាល វិល មុខក្អួតចង្អោរ គិតថាខ្លួនកំពុងតែមានប្រតិកម្មមិនល្អជាមួយនឹងការបរិភោគមានជាតិប៊ីចេងគួរតែដាក់វាក្នុងបរិមាណតិចតួចទៅបានហើយ ឬមិនប្រើសោះក៏បានដែរ ចៀសវាងបញ្ហាទាំងនោះ។
រីឯសំណួរសួរថា ប៊ីចេងមានអត្ថប្រយោជន៍ចំពោះសុខភាពដែរឬទេ? ចម្លើយគឺគ្មានទេ តែសម្រាប់មនុស្សចាស់ដែលធ្លាក់ចុះចំណង់អាហារ អាចធ្វើឲ្យពួកគាត់បានទទួលរសជាតិឆ្ងាញ់របស់អាហារបានច្រើនជាងមុន និងចាប់ផ្ដើមឡើងគីឡូជាងមុនក៏ថាបាន។

វេជ្ជបណ្ឌិតផ្នែកទូទៅរូបនោះបញ្ជាក់ទៀតថា ប៊ីចេងគឺគ្រឿងផ្សំដែលមិនគំរាមកំហែងដល់សុខភាពដូចអំបិល ឬស្ករឡើយ។ ដូចនេះយើងអាចប្រើប្រាស់វានៅអាហារក្នុងបរិមាណសមរម្យ ហើយបើទោះជាដាក់ច្រើនក៏មិនជាបញ្ហាឡើយ គ្រាន់តែអាហារបាត់បង់រសជាតិឆ្ងាញ់ ទៅជាភ្លាវវិញតែប៉ុណ្ណោះ ឬសម្រាប់អ្នកចូលចិត្តរសជាតិភ្លាវនោះអាចចាត់ទុកថាគ្មានបញ្ហា។
ប៊ីចេងត្រូវបានផលិតដោយវិធីឡើងមេធម្មជាតិ ហើយវត្ថុធាតុដើមសំខាន់ៗមានដូចជា អំពៅ ដំឡូងមី ជាដើម៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណនឹងងាកទៅហាត់វិញមិនខាន
ចុចអាន៖ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងតិច ៦ យ៉ាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


