ព័ត៌មានជាតិ
យុវជនជាង ២០០នាក់ ទទួលលទ្ធផលល្អ ក្នុងវេទិកាការងាររបស់ NEA នាថ្ងៃទី ១៤ ខែកញ្ញា
វេទិកាការងារ ដែលសហការរៀបចំដោយ NEA និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ បានបញ្ចប់ដោយរលូន ដោយមានយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើជាង ៣០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារជាមួយតំណាងក្រុមហ៊ុនទាំង ៧។

ជាលទ្ធផល យុវជនចំនួន ២០៧នាក់ បានសម្ភាសការងារជាប់ ដោយក្នុងនោះមានអ្នកជាប់ជាស្ថាពរមានចំនួន ៣០នាក់ ខណៈអ្នកសម្ភាសជាប់បឋមមានចំនួន ១៨៧នាក់។

កញ្ញា ពុន ការ សិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនាញពន្ឋដារ ឆ្នាំទី ២ ដែលបានសម្ភាសជាប់ជាស្ថាពរ នៅក្រុមហ៊ុន AEON (Cambodia) Co,.Ltd បាននិយាយថា «នាងខ្ញុំទទួលបានការងារធ្វើហើយ។ អរគុណ NEA និង ក្រសួងការងារដែលបានផ្ដល់ឱកាសការងារដល់ខ្ញុំ។ កម្មវិធីវេទិកាការងាររបស់ NEA ពិតជាផ្ដល់ភាពងាយស្រួលដល់យុវជន ក្នុងការដាក់ពាក្យរកការងារធ្វើមែនសូមបងប្អូន អញ្ជើញមក NEA ដើម្បីរកការងារ និងប្រឹក្សាយោបល់អំពីអាជីពការងារ»។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង ៧ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន JACCS, ធនាគារឯកទេស AEON,ក្រុមហ៊ុន ONLINE, ក្រុមហ៊ុន MEKONGNET, ផ្សារទំនើប AEON MALL, ម៉ាស្ទើស៊ុគីស៊ុប និង ក្រុមហ៊ុន GATHER GROUNDS COFFEE AND EACTERY ។

ដើម្បីទទួលព័ត៌មានបន្ថែម អំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


