Connect with us

កីឡា

Superlek ប្រើភាពឆ្លាតវៃយកឈ្នះ Rodtang ក្នុង​ជំនួប​កក្រើកស្រុកថៃយប់មិញ

បានផុស

នៅ

ជំនួប​ជើង​ខ្លាំង​លំដាប់ A នៅ​ប្រទេស​​ថៃ​ដែល​អ្នក​គាំទ្រ​រង់​ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​​ បាន​បញ្ចប់ទៅ​ដោយ​កីឡាករ​រហស្សនាម«រន្ទះជើង​ម៉ាស៊ីន» Superlek ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ​រហស្សនាម«រថពាស​ដែក» Rodtang ដោយពិន្ទុ បន្ទាប់​ពី​តស៊ូ​គ្នា​៣​ទឹក​ពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នេះ​ដើម​ឡើយ​ត្រូវ​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ពី​កីឡាករ Rodtang ប៉ុន្តែ​ដោយសារ Superlek ធ្វើ​ទម្ងន់​មិន​បាន​ដោយលើស​ជិត​៣​គីឡូ​ទើប​ក្លាយ​ជា​ការ​ប្រកួត​មិត្តភាព​ទៅ​វិញ។ ប្រការ​នេះ​ធ្វើ​ឲ្យអ្នក​គាំទ្រ​គិត​ថា ជំនួប​អ្នក​ទាំង​ពីរ​ប្រហែល​ជា​វ៉ៃ​មិន​អស់​សមត្ថភាព​ទេ ប៉ុន្តែ​ការ​ពិត​នៅ​លើ​សង្វៀនវ៉ៃ​កក្រើក​មិន​ឲ្យ​អ្នក​ទស្សនា​ខក​បំណង​ឡើយ។

នៅ​ទឹក​ទី​១ អាច​និយាយ​បាន​ថា Rodtang មាន​ប្រៀប​ដោយសារ​រូប​គេ​បាន​វាយ​កែង​ដ៏​គ្រោះ​ថ្នាក់​បណ្តាល​ឲ្យ Superlek បែក​ថ្ងាល​ហូ​រឈាម​ពេញ​មុខ ប៉ុន្តែ​នៅ​ទឹក​ដំបូង​នេះ​​កីឡាករ​រន្ទះ​ជើង​ម៉ាស៊ីន​ទាត់​​ក្រោម​ផ្ទួន​ៗ​​បាន​ច្រើន​ដែរ។

នៅ​ទឹក​ទី​២ Superlek ធ្វើ​បាន​ល្អ​ជាង​​តាម​រយៈ​ការ​ទាត់​ជើង​ក្រោម ជង្គង់​ និង​កែង។ រូប​គេ​បាន​វាយ​សន្ធាប់​ម្តង​ជា​ពីរ​ដង​ដែល​ធ្វើ​ឲ្យ Rodtang ដួល​ត្រូវ​បាន​​អាជ្ញា​កណ្តាល​រាប់​ម្តង បន្ទាប់​ពី​ត្រូវ​កែង និង​ជង្គង់​។ បន្ទាប់​មក«រថពាស​ដែក»​បាន​សម្រុក​ចូល​ប្រើ​វាយ​កណ្តាប់​ដៃ​ជា​ច្រើន ប៉ុន្តែ Superlek ការពារ​បាន​យ៉ាង​ល្អ។

នៅ​ទឹក​ទី​៣ Superlek ​បាន​ប្រើ​ភាព​ឆ្លាត​វៃ​របស់​ខ្លួន​ដោយ​មិន​តទល់​ជា​មួយ​នឹង​កណ្តាប់​ដៃ​របស់ Rodtang ឡើយ។ ផ្ទុយ​ទៅ​វិញ រូប​គេ​បាន​ព្យាយាម​អោន​ក្បាល​ចុះ និង​ចូល​កៀក​ដើម្បី​ឡើង​ជង្គង់។ ក្បាច់​នេះ​ហើយ​បាន​ធ្វើ​ឲ្យ Rodtang ប្រើ​កណ្តាប់​ដៃ​មិនសូវ​ត្រូវ​គោល​ដៅ ខណៈ Superlek ប្រើ​ជង្គង់​បាន​ច្រើន។

ជា​រួម Superlek ប្រើ​ភាព​ឆ្លាត​វៃ​​ជា​មួយ​នឹង​ក្បាច់​ប្រយុទ្ធល្អ​មួយកំភ្លេច​គឺ​រន្ទះ​ជើង​ទាត់ កែង កណ្តាប់​ដៃ និង​ជង្គង់ ដែល​ស័ក្តិសម​ទទួល​បាន​ជ័យជម្នះ​ ខណៈ​ Rodtang ភាគ​ច្រើន​ប្រើ​តែ​កណ្តាប់​ដៃ និង​កែង ប៉ុន្តែ​យប់​មិញ​នេះ លទ្ធផល​អាច​ស្មើ​គ្នា ឬ Superlek ចាញ់ ប្រសិន​បើ Rodtang មិន​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម