Connect with us

កីឡា

ខ្សែការពារ Soe Moe Kyaw ​ថា ភ្នំពេញក្រោនល្អជាង Shan United

បានផុស

នៅ

ខ្សែ​ការពារ​សញ្ជាតិ​មីយ៉ាន់ម៉ា Soe Moe Kyaw ចាត់​ទុក​ក្លិប​របស់​ខ្លួន​គឺ​ភ្នំពេញ​ក្រោន​ល្អ​ជាង​ Shan United នៅ​ពេល​ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល F ពាន​រង្វាន់ AFC Cup វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៥​ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​តុលា​នេះ ខ្សែ​ការពារ​សញ្ជាតិ​មីយ៉ាន់ម៉ា​របស់​ក្លិប​ភ្នំពេញ​ក្រោន Soe Moe Kyaw បាន​និយាយ​ថា ៖«ខ្ញុំ​ស្គាល់​កីឡាករ​មីយ៉ាន់ម៉ា​ជា​ច្រើន​នៅ​ក្លិប Shan United។ ពួក​គេ​ជា​មិត្តភក្តិ​របស់​ខ្ញុំ​នៅ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ហើយ​ជា​កីឡាករ​ដែល​មាន​គុណភាព ប៉ុន្តែ​ក្រុម​ភ្នំពេញ​ក្រោន​ល្អ​ជាង។ កីឡាករ​លេខ​១០ និង​លេខ​២៩​របស់ Shan United គ្រោះ​ថ្នាក់​ ប៉ុន្តែ​ពួក​គេ​មិន​លំបាក​សម្រាប់​ខ្ញុំ​ទេ»។

ខ្សែ​បម្រើ​​លេខ១០​ Myat Kaung Khant និង​ខ្សែ​ប្រយុទ្ធ​​លេខ​២៩ Ye Yint Aung សញ្ជាតិ​មីយ៉ាន់ម៉ា​​របស់ Shan United ត្រូវ​បាន​ខ្សែ​ការពារ​ភ្នំពេញ​ក្រោន Soe Moe Kyaw ចាត់​ទុក​ជាកីឡាករ​គ្រោះ​ថ្នាក់​ជាង​គេ ប៉ុន្តែ​រូប​គេគិត​ថា មិន​បាក​សម្រាប់​ខ្លួន​ត្រូវ​បិទ និង​សម្រាប់​ក្រុម​ភ្នំពេញ​ក្រោន​ទេ។

ក្រុម​ទាំង​ពីរ​បាន​ឆ្លង​កាត់១​ប្រកួត​ដូច​គ្នា ក្នុង​នោះ ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន DH Cebu FC ដោយ​លទ្ធផល ០-៣ ខណៈ​ក្រុម​មីយ៉ាន់ម៉ា Shan United បាន​ចាញ់​ក្រុម​អូស្ត្រាលី Macarthur FC ដោយ​លទ្ធផល ៣-០ ដូច្នេះ​ក្រុម​តំណាង​កម្ពុជា​មាន​៣​ពិន្ទុ​ ស្ថិត​នៅ​លេខ​២​ក្នុង​ពូល ខណៈ Shan United មិន​ទាន់​មាន​ពិន្ទុ​ទេ​ស្ថិត​នៅ​បាត​តារាង។

ភ្នំពេញ​ក្រោន និង Shan United ធ្លាប់ជួប​គ្នា​ម្តង​ក្នុង​ពាន​រង្វាន់ AFC President’s Cup កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដោយកាលនោះ​ក្រុម​មីយ៉ាន់ម៉ា​​បានយកឈ្នះ​ដោយ​លទ្ធផល៤-៣។

កាល​ពី​ឆ្នាំ​២០១៨ Shan United ធ្លាប់​ឈ្នះ​បឹងកេត​ដោយ​លទ្ធផល ៤-១ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ជើង​ទី១ និង​ជើង​ទី​២​បាន​យក​ឈ្នះ ១-២ នៅ​​រាជ​ធានី​ភ្នំពេញ​ក្រោន ក្នុង​ពាន​រង្វាន់ AFC Cup។

Soe Moe Kyaw បាន​ចូល​រួម​ជា​មួយ​ភ្នំពេញ​ក្រោន​កាល​ពី​ដើម​រដូវ​កាល​២០២៣​នេះ​ដោយ​បាន​ជួយ​ក្រុម​ឈ្នះ​៣​ប្រកួត​ជាប់​គ្នាក្នុង​ពាន AFC Cup និង​ឈ្នះ​៦​ប្រកួត​ក្នុង​ចំណោម​៧​ប្រកួត​ក្នុង​លីគ​កំពូល​រដូវ​កាល​ថ្មី​។ ពេល​នេះ​ក្នុង​នាម​ជា​សមាជិក​ភ្នំពេញ​ក្រោន រូប​គេ​ត្រូវ​លេង​តទល់​នឹង​មិត្ត​រួម​ជាតិ​របស់​ខ្លួន​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម