ព័ត៌មានជាតិ
ចំណងដៃថ្មីផ្លូវក្រាលកៅស៊ូសម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកសំរោង
ប្រជាពលរដ្ឋ រស់នៅឃុំសំរោង ឃុំជើងគួន និងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ទទួលបានចំណងដៃថ្មីផ្លូវក្រាលកៅស៊ូ គិតមកដល់ពេលនេះ ស្ថាបនាបានប្រមាណ៩០ភាគរយហើយ។

អាជ្ញាធរស្រុកសំរោងប្រាប់ឲ្យដឹងថា កាលពីថ្ងៃអង្គារ១២រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសក រាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង បានដឹកនាំមន្ត្រីសាលាស្រុក ឃុំ ភូមិ និងមន្ត្រីជំនាញ ចុះពិនិត្យការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទDBST ដែលកំពុងដំណើរការចាក់អ៊ុតកៅស៊ូស្រទាប់ទី០១ ពីចំណុចផ្សារ បត់រការ ទៅដល់ទំនប់ត្នោតទេ ប្រវែង១២គីឡូម៉ែត្រ ដោយឆ្លងកាត់ឃុំសំរោង ឃុំជើងគួន និងឃុំទ្រា ស្រុកសំរោង ខេតាកែវ ។

គម្រោងអភិវឌ្ឍន៍ផ្លូវ១ខ្សែនេះ បើគិតមកដល់ពេលនេះស្ថាបនាបានប្រមាណ៩០ភាគរយហើយ គ្រោងនឹងបញ្ចប់ការក្រាលកៅស៊ូ និងការស្ថាបនានៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង ខាងមុខនេះ ៕
អត្ថបទ ៖ រ៉ាវុទ្ធ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


