Connect with us

ព័ត៌មានជាតិ

ផ្លូវលំពីរខ្សែក្នុងសង្កាត់កាចាញ ចាប់ផ្ដើមស្ថាបនាជាផ្លូវបេតុង

បានផុស

នៅ

បន្ទាប់ពីដាក់ដេញថ្លៃក្នុងការស្ថាបនាផ្លូវបេតុងពីរខ្សែ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលជូនដល់សង្កាត់កាចាញ ក្រុងបានលុង។ លោកចៅសង្កាត់កាចាញ បានរៀបចំពិធីសែនព្រេនម្ចាស់ទឹកម្ចាស់ដី អារក្សអ្នកតា សុំសេចក្ដីសុខសប្បាយ ក្នុងការស្ថាបនាផ្លូវជូនប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសែនព្រេននេះ លោក ទុន ពៅ ចៅសង្កាត់កាចាញចាស់វស្សា ដែលប្រជាពលរដ្ឋគាំទ្រស្រលាញ់ពេញចិត្តជាច្រើនឆ្នាំមកហើយ បានរៀបចំឡើងនៅកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោក ធូ ឃឿ អភិបាលក្រុងបានលុង អភិបាលរងក្រុង ព្រមទាំងប្រជាពលរដ្ឋក្នុងសង្កាត់ និងក្រុមប្រឹក្សាសង្កាត់កាចាញ។

បើតាមការឱ្យដឹងពីលោក ទុន ពៅ ពិធីសែនព្រេនសុំសេចក្ដីសុខនេះ គឺជាពិធីចាប់ផ្ដើមស្ថាបនាផ្លូវបេតុងថ្មីស្រឡាង ពីផ្លូវលំមកជាផ្លូវចាក់បេតុង ដែលស្ថាបនាដោយក្រុមហ៊ុន សុធីរាជធិនស្ត្រាក់សិន បន្ទាប់ពីក្រុមហ៊ុននេះ ដេញថ្លៃបានក្នុងការស្ថាបនាផ្លូវចំនួន២ខ្សែនេះ។ ខ្សែទី១ ស្ថិតក្នុងភូមិ៣ សង្កាត់កាចាញ ដែលមានប្រវែង៣១០ម៉ែត្រ និងខ្សែទី២ ស្ថិតក្នុងភូមិ១ (តាសុយ) មានប្រវែង២៥៨ម៉ែត្រ ហើយផ្លូវទាំង២ខ្សែនេះ មានទទឹង៦ម៉ែត្រ កម្រាស់១តឹកដូចគ្នា ចំណាយថវិកាសរុប ៣២០លានរៀល ជាថវិការជាតិ គម្រោងឆ្នាំ២០២៣ សម្រាប់សង្កាត់។

លោកចៅសង្កាត់កាចាញ បានសម្ដែងការអរគុណចំពោះកិច្ចសហការរបស់ប្រជាពលរដ្ឋនៅអមសងខាងផ្លូវ មិនបង្កភាពលំបាកដែលធ្វើឱ្យរាំងស្ទះក្នុងការដោះស្រាយចំពោះបញ្ហាប៉ះពាល់ក្នុងការកែតម្រង់ផ្លូវនេះទេ។ លោក ថា គ្រាន់តែប្រកាស ថា ធ្វើផ្លូវ ប្រជាពលរដ្ឋដែលមានរបងជាប់ផ្លូវ ពួកគាត់រុះរើដោយខ្លួនឯងចេញភ្លាមៗ។

គួរបញ្ជាក់ថា លោក ទុន ពៅ ធ្វើជាចៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ជាង៣០ឆ្នាំមកហើយ ប្រជាពលរដ្ឋក្នុងសង្កាត់គោរពស្រលាញ់លោក។ លោកតែងតែជួយគិតគូរដោះស្រាយរាល់បញ្ហាជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់បានយ៉ាងល្អប្រសើរ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធ លោកចៅសង្កាត់​បានដោះស្រាយស្ថាបនាផ្លូវចាក់បេតុងចូលតាមភូមិណាដែលមានលក្ខណៈមុនគេ ហើយលោកក៏បានស្ថាបនាបន្តបន្ទាប់រហូតរៀងមកបានជាច្រើនខ្សែ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម១ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម