ព័ត៌មានអន្ដរជាតិ
ឆ្នាំថ្មី ថៃ កាត់បន្ថយពន្ធលើស្រា និងក្លឹបរាត្រីដើម្បីទាញទេសចរឲ្យគ្រប់គោលដៅ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តការកាត់បន្ថយពន្ធលើភេសជ្ជៈមានជាតិអាល់កុល និងកន្លែងកម្សាន្ត ដើម្បីជំរុញភ្ញៀវទេសចរឲ្យកាន់តែមកលេងកន្សាន្តច្រើនឡើងៗ ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke បានប្រាប់អ្នកសារព័ត៌មានថា ពន្ធលើស្រានឹងត្រូវកាត់បន្ថយពី ១០ ភាគរយមកកាន់ ៥ ភាគរយ ខណៈពន្ធលើប្រភេទស្រាមានជាតិអាកុលខ្ពស់ ដូចជាពពួកវីស្គី នឹងកាត់បន្ថយពី ១០ ភាគរយមកដល់ ០ ភាគរយ ។
ចំណែកពន្ធលើកន្លែងកម្សាន្តក៏នឹងកាត់បន្ថយពី ១០ ភាគរយមកកាន់ ៥ ភាគរយផងដែរ ហើយវិធានការកាត់បន្ថយពន្ធនេះនឹងអស់សុពលភាពនៅចុងឆ្នាំនេះ ខណៈរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុលោក Lavaron Sangsnit បាននិយាយនៅក្នុងសន្និសីទកាសែតដាច់ដោយឡែកមួយថា ការបាត់បង់ប្រាក់ចំណូលពន្ធនឹងត្រូវបានទូទាត់មកវិញពីប្រាក់ចំណូលបន្ថែមរបស់អ្នកទេសចរ ។

ទន្ទឹមនោះ សេចក្ដីប្រកាសនៃវិធានការកាត់បន្ថយពន្ធនេះកើតមានឡើង បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធរបស់ថៃក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅបានបន្ថែមម៉ោងឲ្យកន្លែងកម្សាន្តបើកទ្វារទទួលភ្ញៀវរយៈពេល ២ ម៉ោងទៀត ពោលរហូតដល់ម៉ោង ៤ ទៀបភ្លឺសម្រាប់អ្នកមកកម្សាន្តពេលយប់ និងអ្នកទេសចរផ្សេងទៀតជាដើម ។
គួរបញ្ជាក់ថា វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃដែលជាប្រទេសមានសេដ្ឋកិច្ចធំទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា កាលពីឆ្នាំមុន ប្រទេសថៃបានឈានដល់គោលដៅទេសចរណ៍របស់ខ្លួនចំនួន ២៨ លាននាក់ ដែលបង្កើតចំណូលបាន ១.២ ពាន់ពាន់លានបាត ស្របពេលគោលដៅសម្រាប់ឆ្នាំ ២០២៤ នេះវិញ រដ្ឋាភិបាលថៃកំពុងកំណត់គោលដៅនៃការមកលេងកម្សាន្តរបស់អ្នកទេសចរជាង ៣៤ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ប៉ូលិស ថៃ ព្រមានពលរដ្ឋកុំឲ្យលេងបាញ់កាំភ្លើងឡើងលើមេឃថ្ងៃឆ្លងឆ្នាំសកល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


