ព័ត៌មានអន្ដរជាតិ
ប៉ូលិស ថៃ ព្រមានពលរដ្ឋកុំឲ្យលេងបាញ់កាំភ្លើងឡើងលើមេឃថ្ងៃឆ្លងឆ្នាំសកល
អ្នកនាំពាក្យរងប៉ូលិសថៃលោកស្រី Chanchai Rattanapanit បានចេញការព្រមានទៅដល់ប្រជាពលរដ្ឋកុំឲ្យប្រព្រឹត្តសកម្មភាពខុសច្បាប់ និងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសការបាញ់កាំភ្លើងទៅលើមេឃដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ។

អ្នកនាំពាក្យរូបនេះបាននិយាយកាលពីថ្ងៃសៅរ៍ថា “ការអបអរពិធីបុណ្យចូលឆ្នាំសកលដោយលេងបាញ់កាំភ្លើងឡើងលើមេឃបែបនេះ គឺបង្កគ្រោះថ្នាក់ខ្លាំងមែនទែន ព្រោះថា ប្រសិនបើគ្រាប់កាំភ្លើងរក្សាល្បឿននៅពេលធ្លាក់មកវិញ វាអាចបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ឬអាចស្លាប់បាន ហើយនេះយើងមិននិយាយពីការខូចខាតណាមួយចំពោះទ្រព្យសម្បត្តិរដ្ឋឡើយ” ។
លោកស្រី Rattanapanit បានលើកឡើងទៀតថា សកម្មភាពបែបនេះគឺជា “ទង្វើគ្មានការទទួលខុសត្រូវ និងគ្មានសីលធម៌” ដោយសារតែឆ្នាំមុនៗការលេងបាញ់កាំភ្លើងបណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ហើយបើមានអ្នកល្មើសនឹងមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរផងដែរ ។

លោកស្រីបាននិយាយទៀតថា ច្បាប់ស្តីពីអាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ កាំជ្រួច និងអាវុធក្លែងក្លាយចែងថា ការយកអាវុធជាតិផ្ទុះទៅកន្លែងសាធារណៈដោយគ្មានការអនុញ្ញាត គឺត្រូវបានហាមឃាត់ ហើយអ្នកល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់អតិបរមា ២៩១ ដុល្លារ ។
ប៉ុន្តែក្នុងករណីបើគ្រាប់កាំភ្លើងធ្លាក់មកបណ្ដាលឲ្យមានមនុស្សស្លាប់ បុគ្គលដែលនៅពីក្រោយអំពើធ្វេសប្រហែសបែបនេះ នឹងត្រូវជាប់ពន្ធនាគារអតិបរមា ១០ ឆ្នាំ និងពិន័យជាប្រាក់ជាង ៥,៨០០ ដុល្លារ ហើយក្នុងករណីមានបង្កការខូចខាតទ្រព្យសម្បតិ្តរដ្ឋ ឬមានអ្នករបួស ជនសង្ស័យអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់អតិបរមា ១,៧៥០ ដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ តើប្រទេសណាឆ្លងឆ្នាំសកលមុនគេ ហើយដែនដីណាលាឆ្នាំចាស់ក្រោយគេ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


