ព័ត៌មានអន្ដរជាតិ
មេទ័ព និងស្ដេច ៣ អង្គក្នុងប្រវត្តិសាស្ត្រចិន ល្បីទាំងខាងសឹកសង្គ្រាម ព្រះភ័ក្រក៏សង្ហាក្រៃលែង
នៅក្នុងប្រវត្តិសាស្ត្រចិន ព្រះអង្គម្ចាស់ និងអធិរាជជាច្រើនអង្គ មិនត្រឹមតែមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងមានរូបរាងសង្ហា និងទាក់ទាញភ្នែកប្រជានុរាស្រ្តទូទាំងប្រទេស។ ភាពស្រស់ស្អាតរបស់ទ្រង់ បានឆ្លាក់ចូលទៅក្នុងប្រវត្តិសាស្ត្រ ខណៈដែលអង្គខ្លះ ថែមទាំងត្រូវបានគេចាត់ទុកថា ជានិមិត្តសញ្ញានៃភាពស្រស់ស្អាតរបស់បុរសៗ នៅសម័យកាលនោះថែមទៀតផង។
ព្រះអង្គម្ចាស់ និងអធិរាជដ៏សង្ហាទាំង៣អង្គក្នុងប្រវត្តិសាស្ត្រចិនទាំង៣អង្គ មានចំណុចរួមធំបំផុតគឺជារូបរាងដ៏ល្អឥតខ្ចោះរបស់ទ្រង់នីមួយៗ។
១ Gao Changgong មេទ័ពចិននៃរាជវង្ស Qi ខាងជើង ឆ្នាំ ៥៤១ ដល់ ៥៧៣

Gao Changgong ឈ្មោះផ្លូវការគឺ Gao Su ឬ Gao Xiaoguan ទ្រង់គឺជាព្រះអង្គម្ចាស់ និងជាមេទ័ពនៃរាជវង្ស Qi ភាគខាងជើង ដែលត្រូវបានផ្តល់ឋានៈជាស្តេចនៅ Lanling County ភាគខាងត្បូង Shandong ដូច្នេះទ្រង់ត្រូវបានគេស្គាល់ថាជាព្រះអង្គម្ចាស់នៃ Lanling ។ មិនត្រឹមប៉ុណ្ណឹងទេ រាជបុត្រាអង្គនេះគឺជាចៅប្រុស និងជាកូនប្រុសរបស់រាជវង្ស Wei ភាគខាងកើតពីរជំនាន់គឺ Cao Huan និង Cao Cheng ដែលហៅថាអធិរាជ Qi ភាគខាងជើង Wenxuan អធិរាជ Cao Yang ជាពូរបស់ទ្រង់។
យោងតាមសៀវភៅ Northern Qi និង Northern History បានចារក្នុងប្រវត្តិសាស្រ្តថា Gao Changgong មានរូបរាងទន់ភ្លន់ ប៉ុន្តែខាងក្នុងរឹងមាំ ថែមទាំងមានទឹកដមសម្លេងដ៏ពិរោះ និងរូបរាងដ៏ស្រស់សង្ហា ដែលធ្វើឲ្យនារីៗច្រណែននឹងបុរសសង្ហាម្នាក់នេះ។ តាមសៀវភៅនិទានរបស់ Sui Duong និងសៀវភៅ Old Tang រូបរាងរបស់ Gao Changgong មានសំបុរស្បែកសស្អាតដូចមនុស្សស្រី ហើយដើម្បីឈ្នះសត្រូវ ទ្រង់បានបន្លំខ្លួនជាមនុស្សស្រីរាល់ពេលដែលចូលទៅក្នុងសមរភូមិ។
លើសពីនេះទៀត Gao ជាមេទ័ពម្នាក់ ឧស្សាហ៍ព្យាយាម សូម្បីតែកិច្ចការតូចតាចក៏ដោយ។ ទ្រង់មានប្រជាប្រិយភាពជាមួយទាហានក្រោមការបញ្ជា រាល់ពេលដែលមានម្ហូបឆ្ងាញ់ ឬសូម្បីតែផ្លែឪឡឹកពីរបីក៏ដោយ ក៏ទ្រង់តែងចែករំលែកដល់មេទ័ពផ្សេងៗ។ ជាច្រើនលើកច្រើនសារ ទាហានតែងបង្កបញ្ហា ប៉ុន្តែវីរបុរសរបស់ចិនរូបនេះ តែងតែទុកវាចោលហើយមិនស្តីបន្ទោសសូម្បីតែបន្តិចណាឡើយ។ ទឹកចិត្តល្អនេះហើយដែលធ្វើឲ្យទ័ព Gao ក្លាយជាបុគ្គលឆ្នើមបំផុតរបស់ប្រជាជនចិនទាំងប្រុស-ស្រីនាសម័យនោះ។
២ អធិរាជ Taizong រាជវង្សថាង ឆ្នាំ ៥៩៨ ដល់ ៦៤៩

Taizong មានព្រះនាមពិតថា Li Shimin គឺជាអធិរាជទីពីរនៃរាជវង្សថាងក្នុងប្រវត្តិសាស្ត្រចិន។ ព្រះអង្គសោយរាជ្យពីឆ្នាំ ៦២៦ ដល់ឆ្នាំ ៦៤៩ ដោយមានរជ្ជកាលតែមួយព្រះនាមប៉ុណ្ណោះ។ ទ្រង់ជាអធិរាជដ៏ប៉ិនប្រសប់មួយរូបដែលបានបង្កើតភាពរុងរឿងរបស់មហាថាងដល់ប្រជានុរាស្រ្ត។
តាំងពីក្មេងមក Li Shimin បង្ហាញសមត្ថភាពពូកែក្បាច់គុណ ពូកែខាងដឹកនាំទ័ព ប្រើបច្ចេកទេសសឹកសង្រ្គាម ហើយក្លាហានខ្លាំង មិនខ្លាចរឿងគ្រោះថ្នាក់បំផុត ពេលវាយលុកដូចព្យុះ។ នៅពេលអធិរាជរូបនេះមានព្រះជន្មត្រឹមតែ ១៨វស្សា ទ្រង់កាន់អំណាចយោធានៅក្នុងដៃ ដោយបានយកឈ្នះលើមេទ័ពដែលមានទេពកោសល្យ និងឧស្សាហ៍ព្យាយាមជាច្រើនដូចជា Li Jing, yuchi gong និង qin shubao។
៣ Gaozong រាជវង្ស Qianlong ឆ្នាំ ១៧១១ ដល់ ១៧៩៩

Gaozong គឺជាអធិរាជទីប្រាំមួយនៃរាជវង្ស Qing និងជាអធិរាជ Manchu ទីបួន។ ក្នុងរជ្ជកាលរបស់ព្រះអង្គ បានប្រើឈ្មោះរជ្ជកាល Qianlong ដូច្នេះព្រះអង្គក៏ត្រូវបានគេហៅថាអធិរាជ Qianlong ដែរ។ ទ្រង់គឺជាអធិរាជមួយអង្គដែលដាក់ព្រះកាយយ៉ាងខ្លាំងចំពោះនយោបាយនៃតុលាការ ហើយបានលុបបំបាត់របបនយោបាយដ៏ឃោរឃៅរបស់អធិរាជ yongzheng ដោយជំនួសដោយគោលនយោបាយអត់ឱន និងអធ្យាស្រ័យ។ Qianlong ភាគច្រើនបានទទួលមរតករបបសេដ្ឋកិច្ច និងនយោបាយរបស់អធិរាជ kangxi និងអធិរាជ yongzheng ជាពិសេសអនុវត្តគោលនយោបាយយ៉ាងហ្មត់ចត់ឥតលំអៀង។ គោលនយោបាយទាំងនេះបាននាំរាជវង្ស Qing ដល់ចំណុចកំពូលនៃការអភិវឌ្ឍន៍ ក្នុងពេលដែលប្រទេសនៅក្រោម Qianlong បានចាប់ផ្តើមចូលទៅក្នុងសម័យកាលនៃភាពរុងរឿងដ៏អស្ចារ្យ។
ក្នុងកំឡុងរាជវង្ស Qing ការផ្លាស់ប្តូរជុំវិញពិភពលោកកាន់តែមានភាពស្និទ្ធស្នាលជាងមុន ហើយរាជវាំងឬទីក្រុងហាមឃាត់ (Forbidden City) បានចាប់ផ្តើមមានរូបរាងរបស់ជនបរទេសជាច្រើនចូលមកទឹកដីចិន។ ដូច្នេះហើយ ក្នុងរជ្ជកាលរបស់ Qianlong លោក Giuseppe Castiglione ដែលជាវិចិត្រករលោកខាងលិចបានគូររូបបញ្ឈររបស់ទ្រង់បន្សល់ទុកនូវឯកសារដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ គាត់បានគូរគំនូរ អធិរាជ Qianlong ក្នុងសំលៀកបំពាក់រដូវរងាយ៉ាងឥតខ្ចោះបំផុត។
តាមរយៈរូបភាពនេះ យើងអាចឃើញរូបរាងពិតរបស់អធិរាជអង្គអាច Qianlong ទោះបីជាមិនដូចតួសម្តែងក្នុងរឿងនាបច្ចុប្បន្នក៏ដោយ ប៉ុន្តែទ្រង់មានចរិតជាបុរសដែលមានប្រាជ្ញាបំផុតនាសម័យកាលដ៏រុងរឿងនៃប្រវត្តិសាស្ត្រចិន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ច្បាស់ៗ ពីសមាសធាតុពិត មេទ័ពខ្លាទាំង ៥ របស់ លាវ ប៉ី ក្នុងប្រវត្តិសាស្ត្រ សាមកុក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


