Connect with us

KPT+

ច្បាស់ៗ ពីសមាសធាតុពិត​ មេទ័ពខ្លាទាំង ៥ របស់ លាវ ប៉ី ក្នុងប្រវត្តិសាស្ត្រ​​ សាមកុក

បានផុស

នៅ

សាមកុក (The Romance of the Three Kingdoms)​​ ជាយុគសម័យដែលកើតពីសភាពការរារាំងអំណាចគ្នានៃកងកម្លាំង ៣ ភាគីមានដូចជា នគរវុយ នគរស៊ូ និងនគរអ៊ូ ដែលនគរមួយៗ ដណ្ដើមគ្នាធ្វើធំ ដោយក្នុងកំឡុងឆ្នាំគ.ស ២២០ ជាពេលដែលនគរវុយឡើងគ្រប់គ្រងអំណាចជំនួសរាជវង្សហានខាងកើត និងដល់ឆ្នាំគ.ស ២៨០ រាជវង្សជិនបង្ក្រាបនគរអ៊ូបានសម្រេចរួបរួមផែនដីចិនឲ្យមានឯកភាពម្ដងទៀត។

ដោយសារតែភាពល្បីល្បាញ សាមកុកត្រូវបានគេផលិតជាជាប្រលោមលោកមនោសញ្ចេតនា​របស់ប្រវត្តិសាស្ត្រ​ចិន ដោយមានមេទ័ពកំពូលទាំង៥ ​បានបម្រើការនៅក្រោមចៅហ្វាយតែមួយ គឺ Liu Bei ។

ជាពិសេស ទស្សនិកជនដែលធ្លាប់តាមដានរឿងសាមកុក​ ប្រាកដជាស្គាល់ច្បាស់ និងចង់ជ្រាបកាន់ច្បាស់ ពីសមាសធាតុរបស់ខ្លាទាំង ៥ នេះមិនខាន។

១ គួនអ៊ី (Guan Yu)

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Guan Yu គឺ​ជា​មេទ័ព​ខ្លាំង​បំផុត​ម្នាក់​របស់ Liu Bei រួមគ្នា​ជាមួយ Zhang Fei គាត់​បាន​ចាប់ផ្ដើម​ធ្វើ​តាម​ការ​ដឹកនាំ​ក្រោមបញ្ជា Liu Bei ដែល​នៅ​ពេលនោះ ​រាជវង្ស​ហាន​កំពុង​ជួប​ប្រទះ​ការ​បះបោរពីក្រុម Yellow Turban ទ្រង់ទ្រាយ​ធំ។ គាត់​បាន​ចូលរួម​ជាមួយ​កងជីវពល​ ដែល​ដឹកនាំ​ដោយ Liu Bei ដោយ​ផ្ដល់​មូលនិធិ​ ដោយ​ក្រុម​ធុរកិច្ច​ក្នុង​ស្រុក​នៅ Zhuo County ។

គាត់​ចាប់​អារម្មណ៍ Liu Bei នៅ​ឯការ​ជួប​គ្នា​លើក​ដំបូងរបស់ពួកគេ ដោយសារ​តែ​កម្លាំងកាយ និង​បុគ្គលិក​លក្ខណៈ​ខាងក្រៅ​របស់​គាត់ ហើយ​បាន​បង្កើត​ទំនាក់ទំនង​ជា​បងប្អូន​យ៉ាង​ឆាប់​រហ័ស​ជាមួយ Liu Bei និង Zhang Fei ។ គាត់​បាន​ក្រោក​ឡើង​ពី​ការ​ប្រយុទ្ធ​ជាមួយ​ពួក Yellow Turbans បញ្ជា​កងទ័ព​ជើងទឹក Liu Bei ដណ្ដើម​បាន Changsha គ្រប់គ្រង​ខេត្ត Jing ពង្រីក​ទឹកដី Shu Han ទៅកាន់ Fancheng ដែលគ្រប់គ្រង Cao Wei ។

Guan Yu បានចូលរួមក្នុងសមរភូមិជាច្រើន ប្រឆាំងនឹង Cao Wei ដឹកនាំដោយ ឆាវឆាវ និង Eastern Wu ដឹកនាំ​ដោយ Sun Quan ហើយបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើត Shu Han ។ ដោយសារអំណាច​នៃដៃរបស់គាត់ និងភាពក្លាហានរបស់គាត់ Guan Yu ត្រូវបានគេតំណាង​ឲ្យ​ភាពក្លាហាន អំណាច ភាព​ស្មោះត្រង់ ភាពសុចរិត ក៏ដូចជាភាពជាបងប្អូន។

២ ចាងហ្វី (Zhang Fei)

តួសម្ដែងក្នុងរឿងសាមកុក

Zhang Fei គឺជាមេទ័ពខ្លាំងបំផុតម្នាក់​របស់ Liu Bei រួមគ្នាជាមួយ Guan Yu គាត់​បាន​ចាប់ផ្ដើម​ធ្វើតាម​ការ​ដឹកនាំ​ក្រោមបញ្ជារបស់ Liu Bei នៅ​ដំណាក់កាល​ដំបូង ដែលពេលនោះ អាណាចក្រ Han កំពុង​ជួប​ប្រទះ​ការ​បះបោរ​ពួក​ឧទាម Yellow Turban។ គាត់បានចូលរួមជាមួយ​កងជីវពល ​ដែល​ដឹកនាំ​ដោយ Liu Bei ដែល​ផ្ដល់​មូលនិធិ​ដោយ​ក្រុម​ធុរកិច្ច​ក្នុង​ស្រុកនៅ Zhuo County ។ គាត់ចាប់អារម្មណ៍ Liu Bei នៅឯការជួបគ្នាលើកដំបូងរបស់ពួកគេ ដោយសារ​កម្លាំងកាយ និងបុគ្គលិកលក្ខណៈខាងក្រៅរបស់គាត់ ហើយបានបង្កើតទំនាក់ទំនង​ជាបងប្អូនយ៉ាង​ឆាប់រហ័សជាមួយ Liu Bei និង Guan Yu ។ គាត់បានក្រោកឡើង​ពីការប្រយុទ្ធ​ជាមួយ​ពួក​ឧទ្ទាម​នៅ​ក្នុង​ក្រុម​បះបោរ Yellow Turban ដណ្ដើម​បាន​បញ្ជាការ Ba ដណ្ដើម​បាន​ទី​ក្រុង​ជា​ច្រើន​ឆ្លង​កាត់​ក្នុង​តំបន់​ជុំវិញ​ទីក្រុង Sichuan និង Chongqing នា​ពេល​បច្ចុប្បន្ន ហើយ​បាន​កសាង​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការ​បង្កើត Shu Han របស់ Liu Bei ។

៣ ហួងចុង (Huang Zhong)

តួសម្ដែងក្នុងរឿងសាមកុក

មុន​ពេល​ចូលរួម​ជាមួយកម្លាំងរបស់ Liu Bei គាត់បាន​បម្រើការ​ក្រោម​ការ​ដឹកនាំ​របស់ Han Xuan ​ជា​ឧត្ដមសេនីយ៍​រង​នៅ​ទីក្រុង Changsha ។ នៅ​ពេល​ដែល Liu Bei ចាត់តាំង Guan Yu ឲ្យ​ដណ្ដើម​យក Changsha នោះ Han Xuan មាន​ការ​សង្ស័យ​ថា Huang Zhong ត្រូវ​បាន​បញ្ចុះបញ្ចូល​ដោយ Guan Yu ថាជា​ជនក្បត់ ទោះបីជា Huang Zhong បាន​ប្រយុទ្ធ​នៅ​សមរភូមិ​ជាមួយ Guan Yu ហើយចាប់ខ្លួនគាត់ដើម្បីប្រហារជីវិតក៏ដោយ។ សមមិត្ត​យោធា​រួមរបស់ Huang Zhong បាន​រៀបចំ​បដិវត្តន៍​មួយ​ដើម្បីសង្គ្រោះជីវិតរបស់គាត់ សម្លាប់ Han Xuan និង​ចុះចាញ់ Guan Yu ។ បន្ទាប់ពីចូលរួមជាមួយ Shu Han ,Huang Zhong បានយកឈ្នះ Xiahou Yuan នៃ Cao Wei ក្នុង​សមរភូមិ​ភ្នំ Dingjun ធានាបាននូវព្រំដែនភាគខាងជើងរបស់ Shu Han ។

៤ ម៉ាឆាវ (Ma Chao )

តួសម្ដែងក្នុងរឿងសាមកុក

Ma Chao មាន​ភាព​ល្បីល្បាញ​នៅ​ពេល​ដែល​គាត់​បាន​ដឹកនាំ​កងទ័ព​របស់​ឪពុក​របស់​គាត់ Ma Teng ទៅ​ប្រយុទ្ធ​ជាមួយ​ពួក​ព្រៃផ្សៃ​នៅ​ក្នុង​ខេត្ត Liang ។ គាត់​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា “Ma Chao the Splendid” សម្រាប់​គ្រឿង​សឹក​ដ៏​អស្ចារ្យ និង​ជំនាញ​ដ៏​អស្ចារ្យ​ក្នុង​នាម​ជា​អ្នក​ចម្បាំង។ នៅក្នុងប្រលោម បន្ទាប់ពីគ្រួសាររបស់គាត់ត្រូវបានសម្លាប់ដោយ ឆាវឆាវ (​Cao Cao) Ma Chao និងបងប្អូនជីដូនមួយរបស់គាត់ Ma Dai បាន​ចូលរួម​ជាមួយ​កម្លាំងរបស់ Zhang Lu ដើម្បី​សងសឹក ឆាវឆាវ ហើយ​បន្ទាប់មកបានចូលរួមជាមួយកម្លាំង Liu Bei បន្ទាប់ពី​ការ​ចុះចាញ់​របស់ Zhang Lu ទៅ ឆាវឆាវ ។ នៅពេលដែល ម៉ាឆាវបានបង្កើតសមិទ្ធិផលយោធាដ៏វិសេសវិសាលមួយ នៅពេលដែ​លគាត់បានប្រយុទ្ធជាមួយជនព្រៃផ្សៃ Qiang តាំងពីក្មេងមក គាត់នៅតែបន្តធ្វើជា​មេទ័ពដ៏ខ្លាំងបំផុត​របស់ Liu Bei ដែល​ការពារព្រំដែនភាគពាយ័ព្យរបស់ Shu Han ពីជនព្រៃផ្សៃ Qiang ។


៥ ចាវ ជីងឡុង ( Zhao Yun)

Zhao Yun ដែល​គេ​ស្គាល់ថា ចាវ ជីងឡុង បាន​ប្រយុទ្ធ​ជាមួយ Liu Bei ជា​សម្ព័ន្ធមិត្ត​ ដោយ​បន្សល់​ទុក​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​នឹងគ្នាទៅវិញទៅមក នៅ​ក្នុងសាច់រឿង។ ទីបំផុតនៅពេលដែល Zhao Yun និង Liu Bei បានជួបគ្នានៅ Ye គាត់បានសម្រេចចិត្ត​ថាគាត់នឹងធ្វើតាមការដឹកនាំរបស់ Liu Bei ពេញមួយជីវិតរបស់គាត់។

ក្នុងអំឡុង​ពេល​ចុះចូលជាមួយកម្លាំងរបស់ Liu Bei Zhao គាត់បានការពារគ្រួសារ Liu Bei និងបានជួយសង្គ្រោះព្រះអង្គម្ចាស់ Shu Han ពី Liu Shan ពីការប្រយុទ្ធជាច្រើន។ សមរភូមិរឿងព្រេងនិទានបំផុតរបស់ Zhao Yun គឺដើម្បីជួយសង្គ្រោះ Liu Shan ដែលជាទារកនៅពេលនោះ ពីការឡោមព័ទ្ធរបស់ ឆាវឆាវ ។ ក្នុងកំឡុងសមរភូមិ Changban ដែលឯកោដោយកងទ័ពរបស់ ឆាវឆាវ គាត់បានកាន់ Liu Shan នៅក្នុងគ្រឿងសឹករបស់គាត់ សម្លាប់អ្នកចម្បាំងសត្រូវច្រើនជាង ៧០ នាក់តែម្នាក់ឯង ហើយបានរត់គេចពីកន្លែងកើតហេតុដោយមិនរំខានដល់ដំណេករបស់ទារកនោះទេ។ នៅទីក្រុង Shu Han គាត់បានដឹកនាំឆ្មាំរាជវង្ស Liu Bei ធានាសុវត្ថិភាពរបស់គ្រួសាររាជវង្ស និងរក្សារាជធានីក្នុង​សន្តិភាព៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងព្រឺព្រួច ទាំង ១០ យ៉ាង ពី « អ៊ូ ម៉ីនាង » អធិរាជស្ដេចស្រីតែមួយ ក្នុងប្រវត្តិសាស្ត្រ ចិន

ចុចអាន៖អរិយធម៌ ចិន ៥ សម័យកាល ធ្លាប់ល្បីល្បាញ និង រុងរឿងក្នុងប្រវត្តិសាស្ត្

ចុចអាន៖តើ ប៉ាវចិន ក្នុងប្រវត្តិសាស្ត្រពិត មានមុខមាត់ខ្មៅ និងចំណិតលោកខែលើថ្ងាស ដូចភាពយន្តសម្ដែងបច្ចុប្បន្ន ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម