KPT+
ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត
កាលពីពេលថ្មីៗនេះ វីដេអូមួយនៅលើបណ្តាញសង្គម TikTok បានទាក់ទាញការចាប់អារម្មណ៍ចំពោះការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើតរូបភាពបញ្ឈររបស់មហេសី Yang Guifei ដែលជាស្រីស្អាតដ៏អស្ចារ្យម្នាក់ក្នុងចំណោម រាជិនីសម្រស់ដ៏អស្ចារ្យទាំងបួនរបស់ប្រទេសចិន។ លទ្ធផលនេះ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយសារតែសម្រស់ដ៏ស្រស់របស់នាង ខុសប្លែកពីរូបភាពដែលតែងតែឃើញក្នុងខ្សែភាពយន្ត។

កាលពីមុន ការស្តាររូបភាពពីគំនូរបុរាណ ឬឯកសារប្រវត្តិសាស្ត្រគឺជារឿងមួយដ៏ពិបាកបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការអភិវឌ្ឍនៃបញ្ញាសិប្បនិមិត្ត (កម្មវិធី AI) នាពេលបច្ចុប្បន្ននេះ គេអាចបង្កើតរូបចម្លាក់ប្រវត្តិសាស្ត្រឡើងវិញបានយ៉ាងច្បាស់ និងរស់រវើកជាងមុន។
នៅក្នុងវីដេអូដែលបានចែករំលែក បច្ចេកវិទ្យា AI បានបង្កើតមុខរបស់មហេសី Yang Guifei ឡើងវិញដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រ និងការពិពណ៌នានៅក្នុងអក្សរសិល្ប៍។ លទ្ធផលបានបង្ហាញពីនារីម្នាក់ដែលមានមុខមូលទន់ភ្លន់ ភ្នែកមូក្រឡង់ និងស្នាមញញឹមដ៏ទាក់ទាញ បញ្ចេញសម្រស់បែបថ្លៃថ្នូរ និងសុភាពរាបសារ។
អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្ដែងការភ្ញាក់ផ្អើល និងរីករាយចំពោះរូបភាពនេះ។ មតិមួយចំនួនបាននិយាយថា បើប្រៀបធៀបទៅនឹងរូបភាពដែលឃើញជាញឹកញាប់នៅក្នុងខ្សែភាពយន្ត កំណែដែលបង្កើតឡើងវិញដោយ AI ផ្តល់នូវអារម្មណ៍ជាក់ស្តែង និងជិតស្និទ្ធជាង។
នេះមិនមែនជាលើកទីមួយទេដែល AI ត្រូវបានប្រើដើម្បីបង្កើតឡើងវិញនូវរូបចម្លាក់ប្រវត្តិសាស្ត្រ។ កាលពីមុន គម្រោងស្រដៀងគ្នាជាច្រើនបានបង្កើតឡើងវិញនូវរូបភាពនៃឥស្សរជនល្បីៗដូចជាអធិរាជ ឈិនស៊ី , ស្តេចផារ៉ោន Cleopatra ឬ ណាប៉ូឡេអុង ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញ។
ការប្រើប្រាស់ AI ក្នុងការកសាងឡើងវិញជាប្រវត្តិសាស្ត្រមិនត្រឹមតែជួយយើងឲ្យមើលឃើញអតីតកាលកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសជាច្រើនក្នុងការស្រាវជ្រាវ និងការអប់រំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វាក៏សំខាន់ផងដែរក្នុងការកត់សម្គាល់ថា ខណៈពេលដែល AI អាចបង្កើតរូបភាពរស់រវើក ភាពត្រឹមត្រូវនៅតែអាស្រ័យលើគុណភាព និងភាពជឿជាក់នៃសម្ភារៈប្រភព។

មហេសី Yang Guifei មានឈ្មោះពិត Yang Yuhuan គឺជាមនុស្សស្រីដ៏ស្រស់ស្អាតមួយរូបក្នុងចំណោមរាជិនីសម្រស់ដ៏ល្បីបំផុតទាំងបួនក្នុងប្រវត្តិសាស្ត្រចិន។ យោងតាមសៀវភៅប្រវត្តិសាស្ត្រ ទ្រងមានកម្ពស់ប្រហែល១មែត្រនិង៦៤សងទីម៉ែត្រ ទម្ងន់ប្រហែល ៦៨គីឡូក្រាម មានមុខភ្លឺថ្លា និងអាកប្បកិរិយាដ៏គួរឲ្យទាក់ទាញ។ ថ្វីដ្បិតតែមានរូបរាងធាត់ក៏ពិតមែន ប៉ុន្តែទ្រង់សក្តិសមនឹងស្តង់ដារសម្រស់នាសម័យនោះយ៉ាងល្អឥតខ្ចោះ ហើយត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃភាពទាក់ទាញយ៉ាងពេញទំហឹង។
សម្រស់របស់មហេសីត្រូវបានបង្ហាញនៅក្នុងកំណាព្យជាច្រើនជំនាន់។ សូម្បីតែកវី Li Bai ធ្លាប់ឧទ្ទិសកំណាព្យចំនួនបីដើម្បីសរសើរសម្រស់ និងក្លិនក្រអូបពីឋានសួគ៌ ធ្វើឲ្យរូបភាពរបស់ទ្រង់មានច្រើនតាមរយៈសៀវភៅប្រវត្តិសាស្ត្រ ហើយជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិតវប្បធម៌ និងសិល្បៈចិន។
ក្នុងចំណោមសម្រស់ទាំងបួន រឿងស្នេហារវាងមហេសី Yang Guifei និងអធិរាជ Xuanzong នៃរាជវង្សថាង គឺល្បីល្បាញបំផុត ដោយបានក្លាយជាប្រធានបទមិនចេះចប់សម្រាប់កំណាព្យចិន ល្ខោន និងភាពយន្តមកទល់សព្វថ្ងៃនេះ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលយកមកកែច្នៃជាខ្សែភាពយន្ត អ្នកផលិតភាពយន្តតែងតែបន្ថែមព័ត៌មានលម្អិតប្រឌិតជាច្រើន ដើម្បីបង្កើនសាច់រឿង ធ្វើឲ្យរូបភាពនៃព្រះនាងម្ចាស់ ជួនកាលហាក់ឆ្ងាយពីទិន្នន័យប្រវត្តិសាស្ត្រដើមថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កំណាយ៤ ធំៗក្នុងផ្នូរអធិរាជ ឈិនស៊ី កម្រមានមនុស្សដឹងច្បាស់ណាស់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


