Connect with us

ព័ត៌មានជាតិ

ក្រសួងណែនាំឱ្យពលរដ្ឋប្រយ័ត្នចំពោះការប្រើវ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ខណៈWHOមិនទាន់ទទួលស្គាល់នៅឡើយ

បានផុស

នៅ

ក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ខណៈវ៉ាក់សាំងនេះអង្គការសុខភាពពិភពលោក(WHO)នៅមិនទាន់ទទួលស្គាល់នៅឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមចុះកាលពីយប់ថ្ងៃទី២៥មករានេះ បានឱ្យដឹងថា បច្ចុប្បន្ននេះ មានបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួនកំពុងធ្វើការផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga ។

ក្រសួងសុខាភិបាល សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី៣ នៃដំណាក់កាលសិក្សាសរុបទាំង ៤ នៅឡើយ។ ទន្ទឹមនឹងនេះអង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំង Qdenga នៅឡើយដែរ។ ក្នុងខណៈនេះអង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមានអំពីការប្រើប្រាស់ Qdenga​ ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមក វ៉ាក់សាំងនេះដើរតួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១ ហើយនៅពេលបុគ្គលនេះកើតជំងឺគ្រុនឈាមម្ដងទៀតវាក្លាយទៅជាការកើតជំងឺគ្រុនឈាមលើកទី២ដែលអាចនឹងវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga មិនទាន់ត្រូវបានចុះបញ្ជីកានៅក្នុងប្រទេសកម្ពុជានៅឡើយ។
ក្រសួងសុខាភិបាលសូមអំពាវនាវដល់សាធារណជន ស្វែងយល់ និងបន្តការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយមធ្យោបាយសមស្របដែលមានការអនុញ្ញាតដោយក្រសួង សុខាភិបាល។

ជាមួយគ្នានេះ ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម ក្រសួងសុខាភិបាលសូមអំពាវនាវដល់សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជា សំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ក្នុងករណីមានរោគ សញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម