កីឡា
ព្រះខ័នរាជស្វាយរៀងកាន់តែរឹងមាំ ខណៈ បឹងកេតនិងដង្កោសែនជ័យតឹងខ្លាំង
ក្រុមបាល់ទាត់បឹងកេត និង អាយអេសអាយ ដង្កោសែនជ័យ បានក្លាយជាគូប្រជែងគ្នាយ៉ាងខ្លាំងសម្រាប់ប្រជែងតំបន់កំពូលទាំង៤ (Top4) លីគបាល់ទាត់កំពូលកម្ពុជា រដូវកាល២០២៣-២៤ ឈានដល់សប្តាហ៍ទី២៣។

កាលពីសប្តាហ៍ទី២៣កន្លងទៅនេះ អាយអេសអាយ ដង្កោសែនជ័យ ពិតជាធ្វើបានល្អមែនទែនដោយបានយកឈ្នះក្រុមណាហ្គាវើលដ៍ដោយលទ្ធផល ២-០។ ពួកគេជាក្រុមមួយដែលរកបាន៣ពិន្ទុពេញៗពីក្រុមខ្លាំងដូចជាយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ១-២ និងឈ្នះវិសាខា ២-៤។

សរុប២៣សប្តាហ៍ អាយអេសអាយ ដង្កោសែនជ័យ រកបាន៣៤ពិន្ទុ តាមរយៈជ័យជម្នះ១០ដង ស្មើ៤ដង និងចាញ់៩ដង កំពុងឈរចំណាត់ថ្នាក់លេខ៥ មានពិន្ទុស្មើនឹងបឹងកេតដែលឈ្នះ៩ ស្មើ៧ និងចាញ់៧ កំពុងឈរចំណាត់ថ្នាក់លេខ៤។
ការប្រកួតនៅសល់តែ៤ប្រកួតទៀតប៉ុណ្ណោះក្នុងជុំទី៣ ដូច្នេះបឹងកេត និង អាយអេយអេស ដង្កោសែនជ័យ ត្រូវប្រឹងប្រែងខ្លាំងមែនទែនដើម្បីកៅអីឡើងទៅជុំទី៤។

ដោយឡែកព្រះខ័នរាជស្វាយរៀងនៅតែបន្តនាំមុខគូប្រជែងភ្នំពេញក្រោន៧ពិន្ទុដដែល បន្ទាប់ពីពួកគេបានយកឈ្នះអង្គរថាយហ្គឺរ ៣-០ ហើយភ្នំពេញក្រោនបានឈ្នះ វិសាខា ១-៣។

ព្រះខ័នរាជស្វាយរៀងនៅតែបន្តឈរលើកំពូលតារាងដ៏រឹងមាំជាមួយ៥៩ពិន្ទុ បន្ទាប់ពីឈ្នះ១៩ដង ស្មើ២ និងចាញ់២ ដោយមានភាគរយកាន់តែច្រើនក្នុងការគ្រងជើងឯករដូវកាលនេះ ខណៈភ្នំពេញក្រោនមាន៥២ពិន្ទុ តាមរយៈឈ្នះ១៦ដង ស្មើ៤ និងចាញ់៣។

ចំពោះវិសាខាមាន៣៨ពិន្ទុ កំពុងឈរលេខ៣ បន្ទាប់ពីឈ្នះ១២ ស្មើ២ និងចាញ់៩ ដោយតាមពី ក្រោយភ្នំពេញក្រោន៤ពិន្ទុ។ ពួកគេមានភាគខ្ពស់ក្នុងការឡើងទៅជុំទី៤ ប៉ុន្តែការប្រជែងជើងឯកកាន់តែមានភាគរយតិចដូច ដង្កោសែនជ័យ និងបឹងកេតដែរ។
តារាងចំណាត់ថ្នាក់
- ព្រះខ័នរាជស្វាយរៀង មាន៥៩ពិន្ទុ
- ភ្នំពេញក្រោន មាន៥២ពិន្ទុ
- វិសាខា មាន៣៨ពិន្ទុ
- បឹងកេត មាន៣៤ពិន្ទុ
- ISI ដង្កោសែនជ័យ មាន៣៤ពិន្ទុ
- ក្រសួងការពារជាតិ មាន២៧ពិន្ទុ
- ណាហ្គាវើលដ៍ មាន២៤ពិន្ទុ
- ព្រៃវែង មាន២០ពិន្ទុ
- អង្គរថាយហ្គឈរ មាន១៨ពិន្ទុ
- គិរីវង់សុខសែនជ័យ មាន១៧ពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


