ព័ត៌មានជាតិ
ក្រសួងការងារ ដាក់ចេញផែនការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់សុវត្ថិភាព សុខភាពការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវសូចនាករកម្រិតយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ ទៅក្នុងផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបើតាមការលើកឡើងរបស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកបានគូសបញ្ជាក់ថា សូចនាករកម្រិតយុទ្ធសាស្ត្រទាំងនេះ គឺជាកិច្ចការងារអាទិភាពមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្ត ជាពិសេសវាបានរំលេចនៅក្នុងមុំទី ១ ស្ដីពីការអភិវឌ្ឍទីផ្សារការងារ នៃបញ្ចកោណទី ៣ ស្តីពីការអភិវឌ្ឍវិស័យឯកជន និងការងារ ក្នុង «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១» របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ។
លោកពន្យល់ថា ផែនការយុទ្ធសាស្ត្រទាំងនោះមានដូចជា នៅក្នុងអាណត្តិនេះ ក្រសួងការងារ នឹងបន្តយកចិត្តទុកដាក់លើការពង្រឹងការអនុវត្តច្បាប់ និងអភិវឌ្ឍន៍ក្របខណ្ឌគតិយុត្តិស្របតាមការប្រែប្រួល នៃលក្ខខណ្ឌការងារ និងការលេចឡើង នៃប្រភេទការងារថ្មីៗ ស្របតាមការវិវត្តន៍ នៃពិភពការងារ បន្តពង្រឹងយន្តការអធិការកិច្ចការងារ តាមរយៈការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសហគ្រាស គ្រឹះស្ថាន ដែលអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យការងារ ការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងធានាថា លក្ខខណ្ឌការងារនៅកម្ពុជាត្រូវបានអនុវត្តដោយអនុលោមតាមបទដ្ឋានការងារអន្តរជាតិ និងគោលនយោបាយពាណិជ្ជកម្មផ្សារភ្ជាប់នឹងលក្ខខណ្ឌការងារ។

លោកបន្តថា ដូចនេះ ក្រសួងការងារ នឹងបន្តប្ដេជ្ញាចិត្តក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ការពង្រឹងយន្តការស្ថាប័ន និងតួអង្គការស្ថាប័ន និងតួអង្គពាក់ព័ន្ធ ក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍កម្មករ-និយោជិត ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ការលើកកម្ពស់សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការអនុវត្តសិទ្ធិ និងតួនាទីរបស់អង្គការវិជ្ជាជីវៈប្រកបដោយភាពស្មោះត្រង់ សុចរិត ស្អាតស្អំ និងក្រមសីលធម៌វិជ្ជាជីវៈ និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទការងារ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
លោកបានគូសបញ្ជាក់បន្ថែមថា សូចនាករកម្រិតយុទ្ធសាស្ត្រ ដែលត្រូវសម្រេចឱ្យបានក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ រួមមាន ៖ ទី១.អត្រាសហគ្រាស គ្រឹះស្ថាន ដែលអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធកើនឡើង ដើម្បីប្រែក្លាយ“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” និងធានាបាននូវអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងការប្រើប្រាស់ពលកម្មស្អាតស្អំ។ ទី២.រាល់ករណីទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ត្រូវបានអន្តរាគមន៍ និងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយមិនមានការលើកលែង ក្នុងរយៈពេល ២៤ ម៉ោង។ ទី៣.ចំនួនកម្មករ-និយោជិត ទទួលរងគ្រោះថ្នាក់ការងារក្នុងចំណោមកម្មករ-និយោជិត មានការថយចុះយ៉ាងតិច ១០% ក្នុងមួយឆ្នាំ។ ទី៤. អត្រាវិវាទការងារ ឬការស្រាយបំភ្លឺច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដែលប្ដឹង ឬ ស្នើសុំមកក្រសួងជាស្ថាប័នដំបូង កើនឡើង ដើម្បីទទួលបានការជឿទុកចិត្តរបស់កម្មករ-និយោជិត និយោជក និងភាគីពាក់ព័ន្ធ។ ទី៥.អត្រា នៃសំណើ ឬ បណ្ដឹងពាក់ព័ន្ធនឹងអនុសញ្ញាអន្តរជាតិខាងការងារ ត្រូវបានដោះស្រាយទាន់ពេលវេលា កើនឡើង ដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាប្រទេសដែលគោរពបទដ្ឋានអន្តរជាតិខាងការងារក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ទន្ទឹមនេះ លោកបញ្ជាក់ថា សូចនាករកម្រិតយុទ្ធសាស្ត្រទាំងនេះ ត្រូវបានដាក់ចូលទៅក្នុងផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សុវត្ថិភាពរបស់កម្មករ-និយោជិត នៅក្នុងរោងចក្រ សហគ្រាស និងលុបបំបាត់ពលកម្មកុមារ និងវិវាទការងារផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


