ជីវិតកម្សាន្ដ
Lee Min-ho ធ្វើឲ្យ Bella អៀនខ្មាសនឹងរូបរាងរបស់លោក ក្រោយឃើញមុខគ្នាផ្ទាល់
យោងតាមការចុះផ្សាយពី Sanook បានចេញរបាយការណ៍ថា Bella Ranee ស្រាប់តែទម្លាយឈ្មោះបុរសម្នាក់ដែលធ្វើឲ្យនាងមានអារម្មណ៍ខ្មាសអៀន រហូតបាត់បង់ម្ចាស់ការ នោះគឺតារាកូរ៉េ Lee Min-ho នៅពេលអ្នកទាំងពីរបានជួបគ្នាក្នុងកម្មវិធី FENDI នៅក្នុងប្រទេសថៃផ្ទាល់តែម្ដង។

តាមរយៈ កម្មវិធី 3 Zaab តារាសម្ដែងស្រីកូនកាត់ពីរសាសន៍រូបនេះបានបង្ហើបពីអារម្មណ៍របស់នាង បន្ទាប់ពីដឹងថានាងគ្រោងនឹងជួប Lee Min Ho នៅក្នុងព្រឹត្តិការណ៍សម្ពោធការប្រមូលផ្ដុំ Spring/Summer 2024 របស់ FENDI នៅផ្សារទំនើប Siam Paragon កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤។
ក្នុងនោះផងដែរ តួឯកស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” បាននិយាយថា នាងមានបំណងសម្រកទម្ងន់ដើម្បីពង្រឹងទំនុកចិត្តមុនពេលជួបតារាប្រុសកំពុងល្បីក្នុងប្រទេសកូរ៉េ។ សូម្បីតែនៅកន្លែងធ្វើការ នាងតែងតែពិនិត្យមើលសម្លៀកបំពាក់ និងធ្វើសក់ឲ្យរៀបរយ។
តារាសម្ដែង ពុហុជំនាញរូបនេះ ថែមទាំងបញ្ចាក់ទៀតថា “ខ្ញុំមានឱកាសបានជួបគាត់ក្នុងព្រឹត្តិការណ៍មួយនៅប្រទេសថៃហើយគាត់ជាតារាកូរ៉េដែលគ្រប់គ្នាស្រលាញ់និងចូលចិត្ត។ ខ្ញុំបានទៅតមអាហារត្រៀមជួបគាត់ ខ្ញុំមិនច្បាស់ថាតើឈុតរបស់ខ្ញុំស្អាតឬអត់ទេ។ ចំណែកឯការធ្វើសក់វិញមិនដឹងថាស៊ីគ្នាឬអត់ ប៉ុន្តែគាត់គួរឲ្យស្រលាញ់ និងរួសរាយរាក់ទាក់សម្រាប់អ្នកដែលស្រលាញ់ពេញចិត្តគាត់”។

ទោះយ៉ាងណាក៏ដោយ ក្រៅពីតួប្រុសសង្ហាដែលធ្វើឲ្យ Bella ខ្មាស់អៀនជាខ្លាំង បច្ចុប្បន្ននាងកំពុងត្រូវបានទស្សនិកជនតាមដានរឿងស្នេហារបស់នាងជាមួយ តារាប្រុសវ័យក្មេង Bright Vachirawit បន្ទាប់ពីអ្នកគាំទ្របានឃើញថាពួកគេបានទៅលេងព្រិលនៅប្រទេសជប៉ុនតែពីរនាក់ថែមទៀតផង។
ជាងនេះទៅទៀត គ្រាដែលពួកគេមើលថែគ្នាយ៉ាងល្អ ប៉ុន្តែ Bella នៅតែបញ្ជាក់ពីស្ថានភាពបេះដូងរបស់នាងដដែល ឥឡូវនេះខ្ញុំនៅតែនៅលីវទាំងស្រុង។ បើមានការវិវឌ្ឍយ៉ាងណានោះ មានតែរង់ចាំការបកស្រាយចេញពីមាត់ផ្ទាល់របស់នាងតែប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


