ជីវិតកម្សាន្ដ
Kim Soo Hyun លក់ផ្ទះល្វែងមួយកន្លែង សង្ស័យថា ត្រូវការប្រាក់សងបំណុលបន្ទាន់
ការលក់របស់ Kim Soo Hyun លើអាផាតមិនដ៏ប្រណិតមួយក្នុងចំណោមផ្ទះបីនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានធ្វើឲ្យមានការសង្ស័យថា គាត់ត្រូវការប្រាក់ជាបន្ទាន់ដើម្បីសងការខូចខាតម៉ាកយីហោ។ យ៉ាងណាមិញ ប្រភពជិតស្និទ្ធមួយបានបដិសេធពាក្យចចាមអារ៉ាមនេះចោលទាំងស្រុង។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Kim Soo Hyun បានបញ្ចប់ការលក់អាផាតមិននៅឯអគារ Galleria Foret ដ៏ប្រណិតក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ៣ ខែកក្កដា។
យោងតាមគេហទំព័រ AllKpop ផ្ទះល្វែងទំហំ ១៧០.៩៨ ម៉ែត្រការ៉េ ដែលដើមឡើយបានទិញក្នុងតម្លៃ ៣.០២ពាន់លានវ៉ុន (២.១៩លានដុល្លារ) ក្នុង ២០១៤ ឥឡូវនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៨ពាន់លានវ៉ុន (៦.១៥ លានដុល្លារ)។
ប្រតិបត្តិការនេះបានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីតារាសម្តែងកើតឆ្នាំ ១៩៨៨ បានជាប់ពាក់ព័ន្ធក្នុងបណ្តឹងទាមទារសំណងសម្រាប់ការខូចខាតម៉ាកយីហោ។ នេះបានជំរុញឲ្យមានការរំពឹងទុកថា តារាទឹកភ្នែកកំពុងលក់ផ្ទះដើម្បីសងបំណុល។
យ៉ាងណាមិញ ប្រភពជិតស្និទ្ធមួយបានបដិសេធពាក្យចចាមអារ៉ាមនេះ។ យោងតាមប្រភពខាងក្នុងបានឱ្ឲ្យដឹងថា Kim Soo Hyun មានគម្រោងលក់ផ្ទះនេះយូរណាស់មកហើយ ហើយរកឃើញអ្នកទិញនៅឆ្នាំ ២០២៤ ដោយរង់ចាំថ្ងៃចុះហត្ថលេខាលើកិច្ចសន្យា។
Kim Soo Hyun ក៏ជាម្ចាស់អាផាតមិនពីរផ្សេងទៀតនៅក្នុងអគារអាផាតមិនដ៏ប្រណីតនេះ។ ទាំងពីរនេះគឺជាផ្ទះល្វែងជិត ៣០០ ម៉ែត្រការ៉េដែលបានទិញក្នុងឆ្នាំ ២០១៣និង ២០២៤ រៀងគ្នា។
អាផាតមិនមួយក្នុងចំណោមផ្ទះល្វែងទាំងពីរកំពុងត្រូវបានរឹបអូសជាបណ្ដោះអាសន្ន ដោយសារតែតារាប្រុស គឺជាចុងចោទក្នុងបណ្តឹងខូចខាតចំនួន ៣ ពាន់លានវ៉ុន (២.២ លានដុល្លារ) ដែលប្តឹងដោយក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រគ្រឿងសំអាង Classys ។ ជាងនេះ លោកក៏ត្រូវបានក្រុមហ៊ុន និងម៉ាកយីហោជាច្រើនទៀតប្តឹងពីការខូចខាតរដ្ឋប្បវេណីពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាមួយតារាសម្ដែង Kim Sae Ron ។ តម្លៃសរុបនៃការទាមទារគឺប្រហែល ៧៣ពាន់លានដុល្លារ (៦០លានដុល្លារ) ។
កាលពីខែមិថុនា លោក Bang Sung Hoon អ្នកតំណាងផ្លូវច្បាប់របស់ Kim Soo Hyun មកពីក្រុមហ៊ុនច្បាប់ LKB & Partners បាននិយាយថា ដីការឹបអូសគឺអយុត្តិធម៌។ លោកបានប្រកាសថា តួសម្តែងរឿង “My Love from the Stars” មិនមែនជាអ្នកដែលបង្កស្ថានភាពមិនល្អសម្រាប់ម៉ាកដែលសហការគ្នានោះទេ ប៉ុន្តែត្រូវបានចោទប្រកាន់ដោយបណ្តាញ YouTube Garo Sero Institute (Hoverlab) ដោយក្លែងបន្លំ។
បច្ចុប្បន្ននេះ Kim Soo Hyun អាចរង់ចាំលទ្ធផលនៃបណ្តឹងបរិហារកេរ្តិ៍ចំនួន ១២ ពាន់លានវ៉ុន (៨.៨ លានដុល្លារ) ដែលប្តឹងដោយ Gold Medalist (ក្រុមហ៊ុនគ្រប់គ្រង Kim Soo Hyun) ប្រឆាំងនឹង Kim Se Eui (ម្ចាស់ប៉ុស្តិ៍ YouTube) និងគ្រួសារ Kim Sae Ron ។
បើធៀបនឹងពេលដែលរឿងអាស្រូវផ្ទុះឡើង Kim Soo Hyun ទទួលបានការគាំទ្រច្រើនឡើងពីសំណាក់មហាជន។ ពួកគេទាំងអស់បានរកឃើញថា ការចោទប្រកាន់ពីគ្រួសារលោក គឹម សេរ៉ន និងលោក ហ្គារ៉ូ សេរ៉ូ មិនមានភស្តុតាងច្បាស់លាស់ទេ ហើយថែមទាំងត្រូវបានគេរកឃើញថាក្លែងក្លាយទៀតផង។ អ្នកគាំទ្រជាច្រើនបានអំពាវនាវដល់អាជ្ញាធរ ឲ្យឆាប់លុបឈ្មោះតារារូបនេះ ដើម្បីអាចវិលមកសម្តែងវិញក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការកាត់ទោស Taeil អតីតក្រុម NCT ចំនួន ៣ឆ្នាំកន្លះ ពីបទរំលោភ និងហិង្សាចុចអាន៖
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


